ព័ត៌មាន
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បណ្ដុះបណ្ដាលជំនាញដល់អ្នកប្រកបអាជីវកម្មម្ហូបអាហារ ដើម្បីពង្រឹងគុណភាពសេវា ទាក់ទាញភ្ញៀវទេសចរ
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាណន់បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈជូនដល់ប្រតិបត្តិករដែលប្រកបរបរពាក់ព័ន្ធភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារនៅក្នុងស្រុកបាណន់ ដើម្បីពង្រឹងគុណភាពនៃការផ្ដល់សេវាកម្មសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានការគាំទ្រពីអង្គការស្វីសខន់ថាក់ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ(ហូកា)របស់ក្រសួងទេសចរណ៍ដោយមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់អាជីវកម្ម បុគ្គលិក និងយុវជនផងដែរ។
លោក ហម អរុណ គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបន្ថែមជំនាញបែបស្ដង់ដារដល់អ្នកប្រកបអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារដើម្បីធ្វើឱ្យភ្ញៀវដែលមកទទួលសេវាកម្មមានភាពកក់ក្ដៅ។
លោក ហម អរុណ រំលេចឱ្យដឹងបន្ថែមថា ដោយទទួលបានការគាំទ្រពីអង្គការស្វីសខន់ថាក់ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ(ហូកា)របស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបើកវគ្គបណ្ដុះបណ្ដាលជាច្រើនដល់ប្រតិបត្តិករទេសចរណ៍រួមមានដូចជា៖វគ្គសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,គេហកិច្ច, ការិយាល័យជួរមុខ, ចុងភៅ,ឆុងកាហ្វេ ព្រមទាំងវគ្គមគ្គុទ្ទេសក៏សហគមន៍ជាដើម។តាមរយៈវគ្គបណ្ដុះបណ្ដាលទាំងអស់នេះបានធ្វើឱ្យការផ្ដល់សេវាកម្មមានភាពប្រសើរឡើងជាងមុន។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) គឺ ជាគំរូបណ្តុះបណ្តាលដ៏ល្អប្រសើរដែលឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មដោយផ្តល់នូវការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចប្រកបដោយគុណភាពដល់បុគ្គលិក ប្រធានក្រុម អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មក្នុងវិស័យ បដិសណ្ឋារកិច្ច៕



-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន3 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន6 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន