ព័ត៌មាន
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ «អ្វីដែលគេត្រូវចៀសវៀង គឺការបំភ្លៃប្រវត្តិសាស្ត្រ ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយ»
ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកកែច្នៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ ត្រូវចៀសវៀងការបំភ្លៃប្រវត្តិសាស្ត្រ ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយខុសពីការពិតនៃ វប្បធម៌ ប្រវត្តិសាស្រ្ដរបស់ខ្មែរ។

ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហេង សុផាឌី បានថ្លែងណែនាំបែបនេះ ក្នុងសិក្ខាសាលាស្តីពី «សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលរចនា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាទំនើបរបស់ពិភពលោកបច្ចុប្បន្ន ដែលដើរទៅមុខយ៉ាងលឿន ការទទួលឥទ្ធិពលវប្បធម៌បរទេស គឺជាអ្វីដែលយើងពុំអាចទប់ ឬបញ្ឈប់បានដោយងាយៗនោះឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះយើងក៏ត្រូវងាកមកគិតគូរអំពីការស្រាវជ្រាវ ផ្សព្វផ្សាយ និងឈ្វេងយល់ឲ្យបានស៊ីជម្រៅនូវប្រវត្តិសាវតា ឬសគល់នៃអារ្យធម៌របស់ជាតិសាសន៍យើងឲ្យបានទូលំទូលាយដែរ។
ឯកឧត្តមបន្តថា ជាយូរមកហើយដែលប្រទេសជិតខាងរបស់កម្ពុជាមួយតែងតែបំភ្លៃ និងទាមទារធ្វើជាកម្មសិទ្ធិផ្តាច់មុខនូវប្បធម៌ស្រដៀងគ្នាក្នុងតំបន់ និងជាពិសេសជាមួយប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សុផាឌី បានចាត់ទុកថា «សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នេះ ពិតជាមានសារៈសំខាន់ ដែលបានបង្ហាញពីវត្តមាន និងភស្តុតាងផ្សេងៗនៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ តាមរយៈសិលាចារឹក គំនូរ ចម្លាក់ បដិមារ រូបថត ខ្សែភាពយន្តឯកសារជាដើម ដែលជាប្រភពរឹងមាំបង្ហាញពីការប្រើប្រាស់ និងការវិត្តន៍នៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរទៅតាមសម័យកាលនីមួយៗ និងជាប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវ ក៏ដូចជានិស្សិតដែលមានបំណងសិក្សាចងក្រងសម្លៀកបំពាក់ខ្មែរទុកជាឯកសារទៅថ្ងៃក្រោយផង៕ អត្ថបទ រដ្ឋា








-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត