ព័ត៌មាន
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី
កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ ក្នុងការបន្តជំរុញសន្ទុះ នៃកិច្ចសហប្រតិបត្តិការព្រំដែននៃប្រទេសទាំង បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-វៀតណាម-ឡាវ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចប្រជុំ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ឯកឧត្តម សន្ដិបណ្ឌិត ក៏បានគូសបញ្ជាក់ថា វៀតណាមជាប្រទេសដែលមានសន្ទុះកំណើនសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ក្នុងកម្រិត៨% ទាំងក្នុងតំបន់ និងលើសកលលោក។ ដោយឡែក ឮកម្ពុជាក៏សម្រេចបានកំណើនសេដ្ឋកិច្ច៥% ផងដែរ ដូច្នេះភាពរីកចម្រើនរបស់ប្រទេសវៀតណាម បានផ្តល់ផលវិជ្ជមានដល់កម្ពុជា តាមរយៈការបំពេញឲ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាមបានថ្លែងថា តាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋកន្លងទៅនេះ ក្រោមតួនាទីក្រសួងការបរទេសវៀតណាម បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយភាគីកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការតាមព្រំដែនឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងការថែរក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះ បើបន្តជំរុញកិច្ចសហការគ្នាល្អតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នោះទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចរំពឹងថានឹងកើនឡើងបន្ថែមទៀត។

ឯកឧត្តមក៏បានស្នើឲ្យប្រទេសកម្ពុជា យកចិត្តទុកដាក់ជំរុញការពិភាក្សាលើកិច្ចសហការគ្រប់គ្រងបញ្ហាតាមព្រំដែន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែននៃប្រទេស និងប្រជាជនទាំង២ និងស្នើសុំឲ្យខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីឈានដល់គោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់២០ពាន់លានដុល្លារអាម៉េរិក នៅពេលឆាប់ៗខាងមុខនេះ។ សង្ឃឹមថា ភាគីទាំងពីរនឹងខិតខំសហការគ្នា ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងន័យនេះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងការគាំទ្រ នៃការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ដ្រី ក្នុងនោះឯកឧត្តមបញ្ជាក់ថា នឹងសម្របសម្រួលដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីថែរក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វង្ស សុភាព

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត