ព័ត៌មាន
មន្រ្តីជំនាញក្រសួងបរិស្ថាន បាននិងកំពុងត្រួតពិនិត្យគុណភាពបរិស្ថាន របស់រោងចក្រ មួយនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយមានកម្មករដួលសន្លប់ និងស្លាប់ចំនួន១នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ធ្វើការចុះត្រួតពិនិត្យគុណភាពបរិស្ថាននៅជុំវិញនិងក្នុងបរិវេណរោងចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីអាជ្ញាធរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមានករណីកម្មករចំនួន១១នាក់ បានដួលសន្លប់ និងស្លាប់ចំនួន១នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរលើករណីខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ធ្វើការអន្តរាគមន៍ទប់ស្កាត់ការបំពុលបរិស្ថាន ដែលអាចកើតមានឡើងនៅតំបន់រោងចក្រ។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានធ្វើការចុះត្រួតពិនិត្យ គុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់ នៅក្នុងទីតាំងរោងចក្រផ្ទាល់។ ពេលនេះក្រុមការងារបាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ នៅក្នុងទីតាំងរោងចក្រ ដើម្បីធ្វើវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ ក្រសួងបរិស្ថាននឹងជម្រាបជូនព័ត៌មានលម្អិតបន្ថែមទៀត នៅពេលមានការវាយតម្លៃ ឬការរកឃើញករណី បំពុលបរិស្ថានណាមួយកើតឡើងជាយថាហេតុ នៅក្នុងរោងចក្រខាងលើ និងវិធានការច្បាប់ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ៕









-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត