ព័ត៌មាន
ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក
ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក ដើម្បីចូលរួមព្រឹត្តិការណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០៦ និងព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នានាទៀតនៅខេត្តស្ទឹងត្រែង។

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ ចំនួន១០ស៊ីក្លូ នឹងចាប់ផ្តើម ចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ចម្ងាយផ្លូវ៣៧០គីឡូម៉ែត្រ ចំណាយពេលធ្វើដំណើរចំនួន៦ថ្ងៃ ដើម្បីចូលរួមព្រឹត្តិការណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែង ចម្ងាយ ៣.៥គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០៦ និងព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នានាទៀត នៅខេត្តស្ទឹងត្រែង។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងនៅក្នុងកម្មវិធីទស្សនាអាស៊ី នៃទូរទស្សន៍BTVថា ការរៀបចំសាកល្បងនូវព្រឹត្តិការណ៍ធាក់ស៊ីក្លូទេសចរណ៍ធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តស្ទឹងត្រែងនេះ គឺមានគោលបំណងសំខាន់ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង ក្រោមប្រធានបទ ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា និងចូលរួមអភិរក្សស៊ីក្លូ លើកទឹកចិត្តអ្នកធាក់ស៊ីក្លូ ជំរុញមុខរបរយានជំនិះបម្រើសេវាកម្មដឹកជញ្ជូនក្នុងវិស័យទេសចរណ៍ និងការជួយស្វែងរកមូលនិធិបន្ថែមជួយសមាជិកអ្នកធាក់ស៊ីក្លូ និងការអភិរក្សស៊ីក្លូ ជាដើម។

លោក អ៊ន់ ប៉ោសឿន ថ្លែងថា នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំនេះ ក៏មានរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ពិសេស ការៀបចំព្រឹត្តិការណ៍ប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ស្ទឹងត្រែង រយៈពេល៥ឆ្នាំ ២០២៦-២០៣០ ការរៀបចំព្រឹត្តិការណ៍ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ នាំគ្នាទស្សនាតំបន់ទេសចរណ៍បូរីអូស្វាយដើម្បីជួយគាំទ្រដល់សេវាកម្មសហគមអេកូទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីខ្លួនឯង ជំរុញចលានាទេសចរណ៍ក្នុងស្រុក ដោយផ្តើមចេញពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ការេរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងផ្សព្វផ្សាយការដាក់ចេញនាមសញ្ញា ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតាជាដើម។
លោក អ៊ន់ ប៉ោសឿន បានថ្លែងថា គ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានបំណងទស្សនាខេត្តស្ទឹងត្រែង គឺអាចត្រៀមខ្លួនស្នាក់នៅដើរកម្សាន្តចំនួន៤យប់ទៅ៥ថ្ងៃ ទើបដើរទស្សនាកម្សាន្តអស់សក្តានុពលទេសចរណ៍ ហើយគោលដៅដែលទេសចរជាតិអន្តរជាតិពេញនិយមទៅកម្សាន្តមានដូចជាទស្សនាទន្លេសាន តំបន់រាំសា តំបន់ទេសចរណ៍លំដាប់ផ្កាយ៥សៀមប៉ាង និងសហគមន៍ទេសចរណ៍កោះហាន បូរីអូស្វាយ ព្រះរំកិល តំបន់ជនជាតិភាគតិច និងតំបន់ទេសភាពប្រណិតៗច្រើនកន្លែងទៀត៕ អត្ថបទ៖ ស៊ុម សុខជា


-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន5 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន2 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន