ព័ត៌មាន
អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
នយោបាយបានលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងនៅតំបន់អឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈការផ្តល់បទ សម្ភាសន៍ដល់សារព័ត៌មានល្បីៗ និងបានលាតត្រដាងការពិតអំពីការឈ្លានពានរបស់ថៃមកលើបូរណភាព ទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ដោយក្នុងដំណើរទស្សនកចិ្ចនេះ សម្តេចធិបតីក៏បានទាក់ទាញវិនិ យោគទុនឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាថែមទៀតផង។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រាប់BTV នៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប គឺជាជោគ ជ័យដ៏ធំធេងសម្រាប់កម្ពុជា ពោលគឺកម្ពុជាក្លាយជាស្ថាបនិកក្រុមប្រឹក្សាសន្តិភាពពិភពលោក នឹងបានបក អាក្រាតរឿងពិតរបស់យោធាថៃឈ្លានពានមកលើកម្ពុជាទៅកាន់ពិភពលោកឲ្យបានដឹងច្បាស់។ ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចធិបតីក៏បានជួបជាមួយនឹងឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក និងបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបដើម្បីទាក់ទាញវិនិយោគឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ BTV ដែរថា ដំណើរបំពេញ ទស្សនកិច្ចរបស់សម្តេចធិបតីនៅអាម៉េរិក និនៅតំបន់អឺរ៉ុប គឺជាបេសកម្មការទូតក្នុងការការពារបូរណភាព ទឹកដី និប្រជាជន ដែលទទួលបានជោគជ័យជាលក្ខណៈប្រវត្តិសាស្ត្រ។ ជាពិសេសអ្វីដែលសម្តេចធិបតី បានប្រាប់ទៅអន្តរជាតិ គឺកម្ពុជាចង់បានសន្តិភាពដោយមិនចង់មានជម្លោះជាមួយនឹងប្រទេសជិតខាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដោយជោគជ័យក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និងនៅតំបន់អឺរ៉ុប។ ទស្សនកិច្ចនេះ មិនមែន ជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំយ៉ាង សកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ ដែលរងការរំលោភបំពាន៕ អត្ថបទ៖ វង្ស សុភាព





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត