ព័ត៌មាន
កម្ពុជានឹងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុកដែលជាប្រភពកំណើនសេដ្ឋកិច្ច
កម្ពុជានិងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុក ដែលជាប្រភពកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយ- កម្មអាស៊ាន ជំរុញការសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។
តាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវឆន្ទះ ខ្ពស់ នៃការបន្តលើកកម្ពស់ការងារស្តង់ដារ បទប្បញ្ញាត្តិបច្ចេកទេស និងការវាយតម្លៃទទួលស្គាល់អនុលោម ដើម្បីចូលរួមគាំទ្រសវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគាំទ្រដល់ការជំរុញធ្វើពាណិជ្ជកម្មកម្ពុជាក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។ ជុំវិញការងារស្តង់ដារនេះ គិតត្រឹមបំណាច់ឆ្នាំ២០២៥, ក្រុមប្រឹក្សាស្តង់ដាជាតិ បានអនុម័តស្តង់ដាជាតិសរុបចំនួន ១.២០៣ ស្តង់ដារ ក្នុងនោះស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដារអគ្គិសនីនិងអេឡេត្រូនិច ២៣៩, វិធីសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៤០, សំណង់ ៤៧, ផលិតផលយានយន្ត ៦៣, ផលិតផលកៅស៊ូ ៦៧, ផលិតផលពីឈើ ៧៦, ក្រមអនុវត្ត ៩, ស្តង់ដា វាក្យស័ព្ទ ១, ប្រព័ន្ធគ្រប់គ្រង ៥៣, ឌីជីថល ២០, គ្រឿងសំអាង ១៩ និងវាយនភណ្ឌ ៩ ស្តង់ដា។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញ ការងារស្តង់ដារ, កម្ពុជាត្រូវតែមានផែនទីបង្ហាញផ្លូវ (Road Map) ឆ្នាំ២០២៦-២០៣០ សម្រាប់ជំរុញនិងអនុវត្តការងារស្តង់ដា បទ- ប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ដែលស្ថិតក្រោមកិច្ចព្រមព្រៀង RECP ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ជាពិសេសការអនុវត្តស្តង់ដា ដែលជាម៉ែត្រដ៏សំខាន់លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដាកម្ពុជា ដែល ជាសេនាធិការ នឹងបន្តរៀបចំស្តង់ដាជាតិសម្រាប់ផលិតផលថ្មីៗ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយកម្ម អាស៊ាន និងកិច្ចសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើ ពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។ ក្រៅពីនេះការដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ទៅស្តង់ដាអង្គរអន្តរជាតិ IEC ជាពិសេសការបន្តជំរុញឱ្យមានការទទួលស្គាល់ លើ ស្តង់ដាអន្តរជាតិ ISO 17021:2015 សម្រាប់ស្តង់ដាប្រព័ន្ធ ISO 9001:2015 និង ISO 22000: 2018 និងស្តង់ដារអន្តរជាតិ ISO 17065:2015 សម្រាប់ស្តង់ដាផលិតផល ក្រៅពីនេះនឹងបន្តជំរុញលើស្តង់ដាផ្សេងៗ ដើម្បីឆ្លើយតបទីផ្សារ។ នឹងបន្តរៀបចំបទប្បញ្ញត្តិ បច្ចេកទេសពាក់ព័ន្ធ និងការបន្តជំរុញចុះបញ្ជីផលិតផលម្ហូបអាហារ អគ្គិសនីនិងអេឡេត្រូនិច សារធាតុគីមី និងយានយន្ត។ ការបន្តរៀប ចំគោលនយោបាយជាតិ សម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ជាពិសេសការបន្តវិសោធនកម្មច្បាប់ ស្តីពីស្តង់ដារកម្ពុជា ឱ្យ ស្របទៅនិងនិន្នាការទីផ្សារសកល និងតំបន់ និងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី កិច្ចព្រមព្រៀងអានស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗ និងការរៀបចំ សេចក្តីព្រាងទំនិញគ្រោះថ្នាក់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ