ព័ត៌មាន
កម្ពុជា បន្តលើកទឹកចិត្តឱ្យវិនិយោគលើកែច្នៃផលិតផលកសិកម្ម ទៅជាកសិ-ឧស្សាហកម្មគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តលើកកម្ពស់ដល់ម្ចាស់សហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្ម កែច្នៃ និងសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្ម ដើម្បីរុញវិស័យនេះឱ្យទៅជាកសិ-ឧស្សាហកម្ម បង្កើតតម្លៃបន្ថែមខ្ពស់ និងគាំទ្រដល់ទីផ្សារនាំចេញ។

ជុំវិញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ វិស័យ ឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៩,៣%, ដោយឡែកក្នុងឆ្នាំ២០២៦នេះ ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំង អរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យនេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះបានលើកឡើងថា ជុំវិញ វិស័យឧស្សាហកម្ម នៅក្នុងពេលនេះគឺជាឱកាសមាសសម្រាប់កម្ពុជា ខណៈដែលនិន្នាការឧស្សាហកម្មធំៗបាននិងកំពុងងាកមករកដៃ គូផ្គត់ផ្គង់ក្នុងស្រុក។ ដូច្នេះនៅក្នុងកិច្ចការងារគាំទ្រហូបនីយកម្មធុរកិច្ចផលិតភាពនេះ កម្ពុជាត្រូវកសាងគ្រឹះឱ្យបានរឹងមាំ តាមរយៈខ្លួន ឯង និងកិច្ចសហប្រតិបតិការជាមួយដៃគូរ ដើម្បីទម្លូសនូវរបាំងទាំងនោះ តាមរយៈការបន្តធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ក្នុងទិសដៅ ទាក់ទាញវិនិយោគិន ជាពិសេសកម្មន្តសាលកែច្នៃ ឱ្យក្លាយទៅជាកសិ-ឧស្សាហកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញការនាំចេញឃើញថា ទំនិញរបស់កម្ពុជា កំពុងមាននិន្នាការកើនឡើង ក្នុងនោះចំពោះវិស័យកសិកម្ម ភាគច្រើនកម្ពុជាបាននាំចេញជាប្រភេទកសិផលស្រស់។ បញ្ហានេះ, ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោងវិនិយោគកសិ-ឧស្សាហកម្មកែច្នៃ ឬការវេច ខ្ចប់ចេញជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការចូលរួមពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិត ផលកាន់តែសំបូរបែប ដើម្បីជំនួសទីផ្សារនាំចូល។
សូមបញ្ជាក់ថា វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, បានបង្កើតតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៣,៥ ពាន់លានដុល្លារ អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៣,៦ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណ ផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត