Connect with us

ព័ត៌មាន

ពលរដ្ឋកម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះសុខសន្តិភាពដែលកំពុងមាន ខណៈផ្នែកខ្លះនៃពិភពលោកកំពុង មានសង្គ្រាម

ពលរដ្ឋកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះតម្លៃ នៃសុខសន្តិភាពដែលកំពុងមានក្នុងប្រទេស ខណៈបណ្តាប្រទេសមួយចំនួនក្នុងពិភពលោកកំពុងជួបសង្គ្រាមធ្ងន់ធ្ងរ ។

ក្នុងពេលដែល ប្រទេសមួយចំនួនលើពិភពលោកបាននឹងកំពុងកើតមានសង្គ្រាមដោយប្រដាប់អាវុធនោះ កម្ពុជាក៏នៅបន្តកំពុងទទួលរងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេសជិតខាង ដោយពុំទាន់មានផ្លែផ្កាវិជ្ជមាននៅឡើយផងដែរ ។

ក៏ប៉ុន្តែ អ្វីដែលប្រជាពលរដ្ឋកម្ពុជាមើលឃើញ និងមានសុទ្ធិនិយមខ្ពស់នោះ គឺការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវៀងវៃរបស់សម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំរបស់ជាតិ ដែលមានយុទ្ធសាស្ត្រខ្ពស់ ក្នុងការទប់ទប់ស្ថានការជម្លោះដែលកំពុងកើត ឲ្យថមថយកម្តៅ និងព្យាយាមដោះស្រាយបញ្ហាតាមភាពត្រជាក់ ស្របតាមយន្តការការទូត និងច្បាប់អន្តរជាតិជាធំ ។

លោកសេង ជី ចៅសង្កាត់វាលវង់ តំណាងពលរដ្ឋទូទាំងសង្កាត់ ស្ញប់ស្ញែងចំពោះសម្តេចធិបតី ដែលតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ទោះក្នុងតម្លៃ និងកាលៈទេសៈណាក៏ដោយ សំដៅតែម្យ៉ាងប៉ុណ្ណោះ គឺការរក្សាបាននូវសន្តិភាព បញ្ចៀសបានពីការកើតមានសង្គ្រាម ។

គួរបញ្ជាក់ថា ៖ កម្ពុជា ជាប្រទេសតូចមួយ ដែលបានឆ្លងកាត់ឆ្អែតឆ្អន់អស់ហើយជាមួយភ្នក់ភ្លើង នៃសង្គ្រាមរុំារៃជាច្រើនទស្សវត្ស ហើយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ បានរំដោះកម្ពុជាចេញពីសង្គ្រាម ហើយនាំយកសន្តិភាព ជូនជាតិ និងប្រជាជន អស់រយៈពេល២៨ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ១៩៩៨មក ដែលកត្តាសន្តិភាពនេះហើយ ទើបអាចធ្វើឲ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន និង រីកមុខរីកមាត់នៅលើឆាកអន្តរជាតិបាន ៕

អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia