ព័ត៌មាន
ប្រធានស្ដីទីព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលប្រព្រឹត្តទៅនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា។

បន្ទាប់ពីលោកជំទាវ សួន ពុធថាវី អគ្គនាយិកាស្រាវជ្រាវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាយការណ៍ជូនជ្រាបអំពីស្ថានភាពមន្ត្រីរាជការនារីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា អានព្រះរាជសារសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥រួចមក ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធីពរជ័យរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកជំទាវ លោក លោកស្រ្តី នាង កញ្ញា ដែលកំពុងបម្រើការងារក្នុងស្ថាប័នព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ និងបានចាត់ទុកប្រធានបទនាឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៃប្រជាជាតិទាំងមូលនោះគឺការធានាឱ្យបុគ្គលគ្រប់រូបអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរនិងគ្រួសារគ្រប់រូបអាចរីកចម្រើនទៅមុខក្នុងសុខសុវត្ថិភាព។

ឯកឧត្ដមប្រធានស្ដីទីព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងបរិបទប្រទេសកម្ពុជា សន្តិភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យសម្រេចបាននូវកិច្ចអភិវឌ្ឍ ធានាលើកកម្ពស់សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ឋានៈតួនាទី និងស្ថានភាពស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ។ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ដែលកត្តាទាំងនេះជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងបរិបទដែលមានការឈ្លានពាន និងការបង្កើនភាពតានតឹងតាមព្រំដែនដោយភាគីថៃ ផលប៉ះពាល់បានធ្លាក់ទៅលើស្ត្រី និងក្មេងស្រីយ៉ាងច្បាស់លាស់ ដោយធ្វើឱ្យមានការកើនឡើងនូវហានិភ័យសន្តិសុខផ្ទាល់ខ្លួន ការផ្លាស់ទីលំនៅបណ្តោះអាសន្ន ការបាត់បង់មធ្យោបាយរកប្រាក់ចំណូល និងការរាំងស្ទះក្នុងការទទួលបានសេវាសុខាភិបាល ជាពិសេសសេវាសុខភាពមាតា-ទារក និងសុខភាពផ្លូវចិត្ត។ ស្ថានភាពអស្ថិរភាពបែបនេះ ក៏អាចបង្កើនហានិភ័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការកេងប្រវ័ញ្ចលើស្ត្រី-ក្មេងស្រីផងដែរ ដែលជាមូលហេតុធ្វើឱ្យការរក្សាសន្តិភាព និងសន្តិសុខក្លាយជាប្រធានបទមានន័យជាក់ស្តែង និងមានតម្លៃខ្លាំងជាងមុន ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះ។

សន្តិភាព និងសន្តិសុខ ជាគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការងារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាងនិងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី រួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។
ជាចុងក្រោយ ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភា បានលើកទឹកចិត្តដល់មន្ត្រីរាជការនារីទាំងអស់ត្រូវខិតខំកសាងសមត្ថភាព ដើម្បីចូលរួមឲ្យបានកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន ស្របទៅនឹងការអភិវឌ្ឍថ្មីរបស់ព្រឹទ្ធសភា ជាពិសេសអាចឆ្លើយតបបានចំពោះចក្ខុវិស័យមុខងារ និងអាទិភាពចម្បងដែលដាក់ចេញប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងខិតខំជម្នះឲ្យបានលើបញ្ហាប្រឈមផ្សេងៗទាំងក្នុងគ្រួសារនិងសង្គម៕




-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន6 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន6 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី