ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលតែងដោះស្រាយសុខទុក្ខ និងពង្រឹងសុខដុមនីយកម្មសាសនា
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ដោះស្រាយសុខទុក្ខ និងពង្រឹងសុខដុមនីយកម្មសាសនា ដោយបើកជំនឿសាសនាយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនសាសនិកឥស្លាម ៤៣០គ្រួសារ នៅខេត្តកោះកុង។
ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានបន្ថែមទៀតដែរថា ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់សាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើជាអាជីវកម្មដែលអាចបង្កជាវិបត្តិសាសនានៅកម្ពុជា។ កម្ពុជា មានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ក្រោមរូបភាពសាមគ្គីគ្នាយ៉ាងល្អ ដែលនេះត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ តែជាមោទនភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោក។

ឯកឧត្តម អូស្មាន ហាស្សាន់ ពន្យល់ដែរថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហការគ្នាល្អជាមួយគ្រ់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនពលរដ្ឋគ្រប់សាសនិកនៅព្រះរាជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត។
ចំណែកឯលោក ឡៅ ប៊ុនខេង អភិបាលរងខេត្តកោះកុង គាំទ្រចំពោះការផ្តល់នូវសុខដុមនីយកម្មសាសនាដោយមិនប្រកាន់ការអើងរើសណាមួយក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងរក្សាបានការរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ រដ្ឋបាលខេត្តបានផ្តល់ឱកាសការងារ មុខតំណែងតួនាទី និងលើកកម្ពស់ផ្នែកសាសនាជូនដល់បងប្អូនសាសានិកខ្មែរឥស្លាមគ្រប់ពេលវេលា ក្រោមម្លប់សុខសន្តិភាព។

លោកអភិបាលរងខេត្ត បានចាត់ទុកថា ជាក់ស្តែង អំណោយដែលបានចែកជូននៅពេលនេះ រួមមានកញ្ចប់អាហារស្រាយបួសចំនួន ៤៣០ កញ្ចប់ ដែលជាជំនួយសប្បុរសធម៌ទទួលបានពី អង្គការ Qatar Charity នៃរដ្ឋកាតា នឹងជួយសម្រាលបន្ទុក និងអបអរសាទរដល់បងប្អូនសាសនិកឥស្លាមក្នុងអំឡុងពេលបំពេញកាតព្វកិច្ចបួសក្នុងខែដ៏ពិសិដ្ឋនេះ៕












-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន19 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១