ព័ត៌មាន
រដ្ឋមន្រ្ដី៖ គ្មានសញ្ញាណាមួយថា កម្ពុជានឹងខ្វះខាតអគ្គិសនីប្រើប្រាស់ទេ ខណៈកម្ពុជាមានប្រភពគ្រប់គ្រាន់ និងចម្រុះ
គ្មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងខ្វះខាតអគ្គិសនីប្រើប្រាស់នោះឡើយ ខណៈកម្ពុជា មានប្រភពថាមពលគ្រប់គ្រាន់ និងចម្រុះ ទាំងពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីធានាស្ថិរភាពដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូន។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអ្នករត់ម៉ូតូឌុប ផាស់អាប់ (PassApp) និងកង់បី ទូទាំងក្រុងពោធិ៍សាត់ សរុបប្រមាណ៤៦៨នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាព ដែលជាក្រុមការងារចុះជួយសង្កាត់ទាំងទូទាំងក្រុង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយ និងពន្យល់យ៉ាងច្បាស់ អំពីស្ថានភាពសកលលោក ជាពិសេសជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងរុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ដោយបានខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស ពិសេសធ្វើយ៉ាងណាសម្រាលបន្ទុកដល់បងប្អូនដែលប្រកបរបរដឹកជញ្ជូន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានគាំពារដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការសម្របសម្រួលផ្សេងៗគ្រប់បែបយ៉ាង ដើម្បីធានាបាននូវស្ថិរភាពចំណូល និងសុវត្ថិភាពក្នុងការងារ។ យើងត្រូវដឹងថា សន្តិភាពដែលយើងមានសព្វថ្ងៃគឺមានតម្លៃណាស់។ ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងឆាបឆេះដោយភ្លើងសង្គ្រាម រុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។
ឆ្លើយតបនឹងការព្រួយបារម្ភលើវិស័យថាមពល ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងច្បាស់ថា៖ “គ្មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងខ្វះខាតអគ្គិសនីប្រើប្រាស់នោះឡើយ។ យើងមានប្រភពថាមពលគ្រប់គ្រាន់ និងចម្រុះ ទាំងពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីធានាស្ថិរភាពដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូន។”
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ទៀតថា កាលពីថ្ងៃទី៧ ខែមីនានេះ ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមក៏បានជួបពិភាក្សាគ្នា ដើម្បីត្រៀមបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញការផលិត និងការកែច្នៃក្នុងស្រុក ឈានទៅបង្កើនសង្វាក់ផលិតកម្ម ដែលនឹងនាំមកនូវទីផ្សារការងារ និងតម្រូវការសេវាកម្មដឹកជញ្ជូនកាន់តែច្រើន ពិសេសបានផ្តល់ប្រយោជន៍ផ្ទាល់ ដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបយើងផងដែរ៕






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង