ព័ត៌មាន
ការងារជិត ៣ពាន់កន្លែង កំពុងផ្សព្វផ្សាយនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ សម្រាប់អ្នកមានតម្រូវការ
ឱកាសការងារចំនួនជិត ៣ពាន់កន្លែងនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន១១ កំពុងមានតម្រូវការកម្លាំងពលកម្មចំពោះអ្នកមានតម្រូវការ ជាពិសេស សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ បរិវេណវិទ្យាស្ថាន វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន១១ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជិត ៣ពាន់កន្លែងនេះ ស្មើនឹង៥៣មុខតំណែង ត្រូវបាននាំយកមកដាក់តាំងបង្ហាញតម្រូវការកម្លាំងពលកម្ម ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងវេទិកាការងារនេះ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ មានដូចជា៖ និយោជកអាចធ្វើការផ្សព្វផ្សាយពីឱកាសការងារ ឱកាសកម្មសិក្សាការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារ ដែលមានសមត្ថភាព សក្តានុពល ព្រមទាំងអាចធ្វើការដាក់ពាក្យសម្ភាសបេក្ខជនភ្លាមៗ នៅនឹងកន្លែងដោយងាយស្រួល ចំណេញពេលវេលា។ សិស្សានុសិស្ស និងអ្នកស្វែងរកការងារទាំងអស់ អាចទទួលបានព័ត៌មានឱកាសការងារ ,ឱកាសកម្មសិក្សាការងារ, ការប្រឹក្សាយោបល់ មគ្គទេសក៍អាជីព ការងារ និងវិជ្ជាជីវ: ព្រមទាំងការចែករំលែកចំណេះដឹងថ្មីៗបន្ថែមនូវព័ត៌មានទីផ្សារការងារជាដើម ដែលកំពុងមានសក្ដានុពល និងតម្រូវការខ្ពស់-ល-។
លោក ហេម ប៊ុណ្ណារិទ្ធ មន្រ្តីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ខាងផ្នែកវិស័យហិរញ្ញវត្ថុ និងលោក ថុន ដាណេ រដ្ឋបាល និងធនធានមនុស្ស នៃក្រុមហ៊ុនផលិតកម្មបង្គុំខ្សែអេឡិចត្រូនិករថយន្ត ដែលចូលរួមវេទិកានេះ បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារ អាចយកប្រវត្តិរូបសង្ខេប ដើម្បីចូលរួមដាក់ពាក្យ ឬជាការសួរនាំព័ត៌មាន ក៏ដូចជាស្វែងយល់បន្ថែមអំពីឱកាសការងារដែលកំពុងមានតម្រូវការលើគ្រប់វិស័យក៏បានដូចគ្នា ដើម្បីជាបទពិសោធន៍ និងដើម្បីត្រៀមខ្លួន មុនសម្រេចចិត្តដាក់ពាក្យការងារ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនស្ថិត ក្រោយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សារបស់ TVET ដោយបានផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជាដែលជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល។ យន្តការ «វេទិកាការងារ និងឱកាសកម្មសិក្សាការងារ» នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតជម្រើសនៃប្រភពព័ត៌មាន និងនាំយកឱកាសការងារទៅដល់ទីកន្លែងផ្ទាល់ជូនដល់កម្លាំងពលកម្មគ្រប់ប្រភេទ ដែលរស់នៅតាមជនបទ និងទីប្រជុំជនទូទាំងប្រទេស ជាពិសេសយុវជនកំពុងបន្តការសិក្សា និងបញ្ចប់ការសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ ១លាន ៥សែននាក់ ក៏ដូចជាសញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកទេសជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង