ព័ត៌មាន
មិនត្រឹមតែជារុក្ខជាតិតំណាងឱ្យជាតិខ្មែរ «ផ្ការំដួល» ក៏ជាផ្នែកមួយនៃជីវភាពរបស់ពលរដ្ឋនៅតំបន់ជុំវិញអង្គរពឹងអាស្រ័យផលតាមរដូវកាលដែរ
សៀមរាប៖ «ផ្ការំដួល» បានផ្សារភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ ចម្លាក់ នៅតាមប្រាសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។ មកដល់អំឡុងខែមីនានេះ ផ្ការំដួលរីកស្គុះស្គាយបង្ហើរក្លិនមិនត្រឹមតាមផ្លូវក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ នៅតាមទីតាំងសក្ការៈបូជា ព្រះអង្គចេក ព្រះអង្គចម ក៏មានបងប្អូនប្រជាពលរដ្ឋបានយកផ្ការំដួលមកក្រងជាផ្នួងសក់ឬខ្សែដៃ និងជាភួងផ្កាលក់ជូនទេសចរជាតិ និងអន្តរជាតិ។
លោក វាសនា មានអាយុ៤១ឆ្នាំ បានឱ្យដឹងថា របរបេះផ្ការំដួល និងអាស្រ័យផលផ្លែឈើព្រៃ តាមរដូវកាលជាមុខរបរប្រពៃណីតាំងពីដូនតារបស់លោកមក រហូតក្លាយទៅជាអាជីពបន្តដល់កូនចៅ។ លោកថា បើសិនគ្មានជំនាញដើម្បីឡើងតោងដើមឈើធំៗខ្ពស់ៗទេនោះ ពិតជាមិនអាចតស៊ូឡើងបេះផ្ការំដួល ឬផ្លែឈើដទៃទៀតបានឡើយ ខណៈតម្លៃលក់វិញ អាស្រ័យលើរដូវសម្បូរផ្កា ឬរដូវខ្សត់ផ្កា ។
ជាអ្នកទេសចរមួយរូបធ្វើដំណើរមកពីស្រុកថ្មគោល ខេត្តបាត់ដំបង អ្នកស្រី ហាង សុភី បង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញ “ផ្ការំដួល” ត្រូវបានគេយកមកច្នៃជាភួងផ្កាថ្វាយព្រះ និងជាគ្រឿងលម្អយ៉ាងស្រស់ស្អាត ជាពិសេសក្លិនផ្ការំដួលក្រអូបឈ្ងុយ និងមិនសូវបានឃើញនៅកន្លែងដទៃទៀត។ អ្នកស្រី បានលើកទឹកចិត្ត ដល់ភ្ញៀវទេសចរដែលបានមកលេងខេត្តសៀមរាប គួរតែមកតំបន់ព្រះអង្គចេកព្រះអង្គចម ជាពិសេសទិញភួងផ្ការំដួល ដើម្បីជួយបង្កើនចំណូលជូនពួកគាត់។
បើតាមការឱ្យដឹងពីក្រុមអាជីវករ ដែលលក់ដូរផ្ការំដួលនៅបរិវេណព្រះអង្គចេក ព្រះអង្គចម បានបញ្ជាក់ថា ក្នុងមួយថ្ងៃ ពួកគាត់អាចលក់បានចន្លោះពី ៤០ ទៅ ១០០កម្រង ក្នុងមួយថ្ងៃ អាស្រ័យលើចំនួនភ្ញៀវដែលមកទស្សនានៅទីនោះ ខណៈកម្រងផ្ការំដួល មានតម្លៃចាប់ពី ២០០០រៀល ទៅតាមរដូវកាលសម្បូរផ្កា ឬខ្សត់ផ្កា ហើយផ្ការំដួល ទៀតសោត ក៏ជាផ្កាតំណាងអត្តសញ្ញាណជាតិ ដែលមានក្លិនក្រអូប និងអាចប្រើប្រាស់ជាប្រយោជន៍បានច្រើនទៀត៕
រូបមន្ទីរព័ត៌មានខេត្តសៀមរាប













-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន17 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន