Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផ្តល់អំណោយមនុស្សធម៌ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត

លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងសមាជិក សមាជិការ និងមន្ត្រីប្រតិបត្តិសាខា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានភូមិរលាប និងភូមិអូរ ត្រាវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ដិតប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខានិងឯកឧត្តម ខូយ រីដា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម មានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់មិនរៀបចំធ្វើទិវានោះទេ គឺធ្វើតាមរយៈលិខិតអំពាវនាវ ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្ស ធម៌ គឺធ្វើឡើងតាមកម្លាំងសទ្ធាក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និង គ្រោះមហន្តរាយផ្សេងៗដែលកើតមានកន្លងមក។

ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានមិនមែនមានតែ១០០គ្រួសារនោះ ទេ គឺមានច្រើន ដូច្នេះនឹងជួបសំណេះសំណាលជាបន្តបន្ទាប់ទៀតជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែង ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជាខេត្ត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វី ទាំងអស់ ហើយក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំង អស់ឱ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នឹងខិតខំបង្កបង្កើនផល ឬប្រកបមុខរបរ ផ្សេងៗ ដើម្បីទ្រទ្រង់គ្រួសារឲ្យល្អប្រសើរឡើង។ តាមរយៈនេះដែក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់អំពីសោភណ្ឌភាព អនាម័យ បរិស្ថានឱ្យបានគ្រប់ទីកន្លែង ដែលកន្លងមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានខិតខំប្រឹងប្រែងដោយបានប្តេជ្ញាចិត្តថាឆ្នាំ២០២៦ខេត្តពោធិ៍សាត់គ្មានសំរាម ទាំងនេះទាមទាឱ្យមានការចូលរួមគ្រប់តួរអង្គជាពិសេសប្រជាពលរដ្ឋយើងព្រោះថា ភាពស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា ព្រមទាំង បានផ្តល់អំណោយជាស្បៀងអាហារ ចំនួន១០០គ្រួសារ ដោយក្នុង មួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម  ទឹកត្រី ទឹកស៊ីអ៊ីវនិងភេសជ្ជៈ ដើម្បីសម្រាប់ជាការបន្តផ្គត់ផ្គត់ជីវភាពមួយរយះពេល៕

អត្ថបទ៖ ពៅ ភិរុណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia