ព័ត៌មាន
ប្រធានផ្សារសមាគមខ្មែរ លើកទឹកចិត្តដល់សហគ្រិន បន្តការផលិត និងលក់ផលិតផលក្នុងតម្លៃសមរម្យ
ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ បាននិងកំពុងយកចិត្តទុក និងលើកទឹកចិត្តដល់អ្នកផលិត និងកែច្នែ ឱ្យបន្តនូវសកម្មភាពរបស់ ខ្លួន ផលិតនិងកែច្នៃ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារផ្សារសមាគមខ្មែរឱ្យបានកាន់តែច្រើន នៅក្នុងស្ថានភាពដែលកំពុងលំបាកនេះ ព្រោះផ្សារ សមាគមខ្មែរ ជាផ្សារមួយដែលផ្គត់ផ្គង់ផលិតផលចាំបាច់ប្រចាំថ្ងៃ។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងជាស្ថាបនិកផ្សារសមាគមខ្មែរ លើកឡើងក្នុងកិច្ច សម្ភាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់ផលិតផលខ្មែរ នេះថា ផ្សារសមាគមខ្មែរបាន បង្កើតឡើងមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារជំរុញឱ្យពួកគាត់មានឱកាសស្វែងរកដៃ គូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បីពង្រីកទីផ្សារផលិតឱ្យកាន់តែធំ គាំទ្រដល់កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម។
ឯកឧត្តម បន្ថែមថា នៅក្នុងស្ថានភាពដែលកំពុងលំបាក នៃការឡើងថ្លៃប្រេងឥន្ធនៈលើទីផ្សារ ដោយសារសង្គ្រាមនៅតំបន់ មជ្ឈិមបូព៌ានេះ នឹងធ្វើឱ្យថ្លៃទំនិញសព្វសារពើនឹងឡើងថ្លៃ, ក្នុងនោះសម្រប់ផ្សារសមាគមខ្មែរ ដែលដាក់លក់ផលិតផលខ្មែរបម្រើត ម្រូវការចាំបាច់ប្រថ្ងៃ នៅក្នុងរយៈពេលខ្លីនេះមិនទាន់មានផលប៉ះពាល់ ឬការដំឡើងថ្លៃលើមុខទំនិញណាមួយនោះឡើយ ក៏ប៉ុន្តែប្រសិន បើស្ថានភាពនេះអូសបន្លាយក្នុងរយៈពេលវែង គឺអាចឆ្លុះបញ្ចាំងអំពីថ្លៃលើទីផ្សារ ដែលកើតឡើងដោយសារបញ្ហាប្រេងឥន្ធនៈនេះ។ ជុំវិញបញ្ហានេះ ឯកឧត្តមបានលើកទឹកចិត្តដល់សហគ្រិន និងអ្នកផលិតទាំងអស់ បន្តនូវសកម្មភាពរបស់ខ្លួន ផលិតនិងកែច្នៃ ដើម្បី ផ្គត់ផ្គង់ចូលទីផ្សារសមាគមខ្មែរ ឬតាមបណ្តាផ្សារផ្សេងៗទៀតឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋ និងលក់ក្នុងតម្លៃសមរម្យ នៅក្នុងកាលៈទេសៈដែលមានផលប៉ះពាល់ដោយសារបញ្ហានៃការឡើងថ្លៃប្រេងឥន្ធនៈ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ជុំវិញបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះ នឹងធ្វើឱ្យថ្លៃទំនិញសព្វសារពើនឹងឡើងថ្លៃ ជាពិសេសមុខទំនិញដែលនាំចូលសម្រាប់បម្រើ ទីផ្សារក្នុងស្រុក ព្រោះបញ្ហាតម្លៃដឹកជញ្ជូន និងតម្លៃធានារ៉ាប់រងការដឹកជញ្ជូនជាអន្តរជាតិនឹងកើនឡើងទៅតាមតម្លៃប្រេងឥន្ធនៈនេះ។
ឯកឧត្តម បន្ថែមផងដែរថា ស្របពេលនេះដែរ អ្វីដែលជាភ័ព្វសំណាង, កម្ពុជាកំពុងក្លាយខ្លួនជាប្រទេសផលិតជាបណ្តើរៗ ជាក់ស្តែង បន្ទាប់ពីការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជាបានធ្វើពហិការមិនប្រើផលិតផលថៃ ក្នុងនោះចលនានៃសកម្មភាព អាជីវកម្មក្នុងស្រុក ក៏បានកើតឡើងយ៉ាងផុលផុស ផលិតនិងកែច្នៃគ្រឿងបរិភោគ-ឧបភោគ និងចំណីអាហារផ្សេងៗ បានកើតឡើងជា បន្តបន្ទាប់ ខណៈផលិតផលមួយចំនួនក៏បានឆ្លើយតបទៅនិងសេចក្តីត្រូវការក្នុងស្រុកផងដែរ។ ដូច្នេះចំពោះទំនិញដែលយើងមាន ទោះបីការផលិតត្រូវប្រើប្រាស់ប្រេង ក៏ប៉ុន្តែកំណើននៃទឹកប្រាក់ ឬតម្លៃ វាក៏មិនធំដូចទំនិញដែលនាំចូលនោះទេ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ