ព័ត៌មាន
ប្រមុខការទូតកម្ពុជា អញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ២០០នាក់នៅប្រទេសនូវែលសេឡង់
នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ២០០នាក់ នៅប្រទេសនូវែលសេឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ របស់ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសនូវែលសេឡង់ ។ ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ តែងតែផ្តល់អាទិភាពដល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។
ក្នុងពិធីសំណេះសំណាលនេះ ដែលមានការអញ្ជើញចូលរួមពីបងប្អូនសហគមន៍ខ្មែរមកពី ទីក្រុង Auckland ទីក្រុង Hamilton ទីក្រុង Wellington និងទីក្រុង Hawke’s Bay គឺជាការកត់សម្គាល់ប្រវត្តិសាស្ត្រថ្មីមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសកម្ពុជាដំបូង ដែលបានធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ ចាប់តាំងពីឆ្នាំ២០១៩មក។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងកសិកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនសិស្ស និងនិស្សិតខ្មែរ ដែលកំពុងបន្តការសិក្សានៅទីនេះ ក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ តាមរយៈអាហារូបករណ៍ Manaaki និងវគ្គសិក្សាផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍជំនាញជាច្រើនផ្សេងទៀត។
ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមគ្រប់សមរភូមិទាំងអស់ រួមមាន៖ ការទូត ផ្លូវច្បាប់ នយោបាយ សាធារណមតិ និងយោធា ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។










-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន14 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១