ព័ត៌មាន
ក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធ នឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី១៤ ខែម៏នានេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំង សម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និង បុរាណវិទ្យា។ ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុង ឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិ នៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់ បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមរក្សាភាពស្ងប់ស្ងាត់ រក្សាការពារភាព ថ្លៃថ្នូរជាកិត្តិយសរបស់យើង និងការទទួលខុសត្រូវចំពោះការឆ្លើយតបណាមួយដើម្បីរក្សានូវសីលធម៌ខ្ពស់ផ្នែកវប្បធម៌។ ក្នុងនាមប្រជាជនរបស់ប្រទេសដែលមានអរិយធម៌យូរអង្វែង និងគោរពសេចក្តីថ្លៃថ្នូរផ្នែកវប្បធម៌ ប្រជាជនយើងត្រូវបន្ត ឈរលើសេចក្តីពិតនៃប្រវត្តិសាស្ត្រជាមូលដ្ឋាន ផ្អែកលើភាពរឹងមាំនៃវប្បធម៌ដ៏សម្បូរបែបដែលជាមរតកដូនតាខ្មែររាប់ពាន់ឆ្នាំ មកហើយ និងទំនុកចិត្តរបស់ប្រជាជនយើងទៅលើច្បាប់អន្តរជាតិជាគោល។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបញ្ជាក់ជាថ្មីថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជា ឧបករណ៍ចំណេញនយោបាយ បញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញវប្បធម៌គឺជាស្ពានពង្រឹង ការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវ ផងដែរដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ដែលជាស្មារតីរួមនៃសហគមន៍ អាស៊ាន។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងតែប្តេជ្ញាចិត្តក្នុងការការពារមរតកវប្បធម៌របស់ខ្លួន ស្របជាមួយនឹងការពង្រឹងកិច្ច សហប្រតិបត្តិការវប្បធម៌អន្តរជាតិ ការគោរពដល់តម្លៃប្រទេសដទៃ និងគោរពចំពោះភាពចម្រុះវប្បធម៌រួមរបស់អាស៊ីអាគ្នេយ៍ និងពិភពលោក៕

-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ