ព័ត៌មាន
កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីកទីផ្សារឱ្យកាន់ទូលំទូលាយ
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងឱ្យក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។

សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយដើម្បីអាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ BTV ថារាជរដ្ឋាភិបាលនឹងខិតខំឱ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPPនេះ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលរបស់កម្ពុជា និងដើម្បីអាចស្រូបទាញវិនិយោគិនពីបរទេសឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តម បញ្ជាក់ថា បើតាមបទពិសោធន៍របស់កម្ពុជា នឹងមិនពិបាកនោះទេ ក្នុងការចរចាឱ្យក្លាយជាសមាជិកពាណិជ្ជកម្ម CPTPP នេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ រួមមានប្រទេសអូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស ដែលគ្រប់ដណ្តប់ប្រមាណ ១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)ពិភពលោក។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ ១៥ ប្រទេស (អាស៊ាន១០ + ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់) ដោយតំណាងឱ្យប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។ លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម៕ អត្ថបទ៖ ធូ វិរៈ

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន13 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន