ព័ត៌មាន
រាជរដ្ឋាភិបាល កំពុងបន្តកិច្ចសហការល្អជាមួយប្រទេសនាំចូល ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងនូវគ្រប់មធ្យោបាយ និង ពិនិត្យនូវគ្រប់លក្ខខណ្ឌចាំបាច់នានា ជាពិសេសការបន្តកិច្ចសហការល្អជាមួយបណ្តាប្រទេសដែលផ្គត់ផ្គង់ ដើម្បីធានានូវលទ្ធភាពផ្គត់ផ្គង់ ប្រេងឥន្ធនៈសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ BTV ស្តីពីទីផ្សារប្រេងឥន្ធនៈលើ ពិភពលោក និងការផ្គត់ផ្គងប្រេងឥន្ធនៈនៅកម្ពុជា នេះថា ជុំវិញការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់បាន កំពង់បន្តវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅមជ្ឈិមបូព៌ាមួយចំនួន ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសសឹង្ហបុរី និងស្របពេលច្រក សមុទ្រ HORMUZ ដែលប្រទេសអ៊ីរ៉ង់កាន់កាប់ នៅកំពុងមានភាពតានតឹងនៅឡើយ ដែលបញ្ហានេះធ្វើឱ្យនិន្នាការប្រេងឥន្ធនៈបន្ត ឡើងថ្លៃ។
ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងនូវគ្រប់មធ្យមបាយ ត្រួតពិនិត្យនូវ លក្ខខណ្ឌចាំបាច់ទាំងអស់ ដើម្បីជួយដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់ក្នុងផលិតកម្ម និងកសិករ ឱ្យទទួល បានតម្លៃសមសម្យ ជាក់ស្តែងរាជរដ្ឋាភិបាលបានបន្ថយ ៦,៥ សេនដុល្លារក្នុងមួយលីត្រ (សម្រាប់ប្រេងគណនាលក់រាយ)។ បច្ចុប្បន្ន ខណៈដែលតម្លៃប្រេងឥន្ធនៈទិញចូលលើសពី ៩០ ដុល្លារ សម្រាប់ប្រេងសាំងក្នុងមួយបារ៉ែល និងលើសពី ១០០ ដុល្លារសម្រាប់ម៉ាស៊ូត រាជរដ្ឋាភិបាលបានបន្ថែម ១សេន ដុល្លារ ក្នុងមួយលីត្រទៀត ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បន្ថែមឱ្យដឹងថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលខិតខំប្រឹងនូវគ្រប់មធ្យោបាយ និងពិនិត្យនូវគ្រប់លក្ខខណ្ឌចាំបាច់ នានា ជាពិសេសការបន្តកិច្ចសហការល្អជាមួយបណ្តាប្រទេសដែលផ្គត់ផ្គង់ ដើម្បីធានានូវលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រជាជន កម្ពុជា ព្រោះកម្ពុជាមានតម្រូវការប្រេងច្រើន ជាក់ស្តែងនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលប្រេងសាំង និងម៉ាស៊ូតសរុបជាង ៦០០ លានលីត្រ ដែលនេះគឺជាទំហំដ៏ធំមួយ ដែលបានកើតឡើងក្រោមកិច្ចសហការល្អជាមួយប្រទេសដែល មានកិច្ចសន្យាដូចជា ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី វៀតណាម និងប្រទេសចិន បច្ចុប្បន្ននៅតែបន្តផ្តល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ ទីផ្សារកម្ពុជា ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកនេះក៏ដោយ។
ទាក់ទិនបញ្ហាប្រេងឥន្ធនៈនេះដែរ, ឯកឧត្តម ប៉ែន សុវិជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ, អ្នកប្រកបអាជីវកម្ម និងកសិករ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ដោយរាជរដ្ឋាភិបាលនឹងបន្តកិច្ចការជាជំហ៊ានៗ ពិនិត្យ និងដោះស្រាយលទ្ធភាពស្វែងរកប្រភពប្រេង ក៏ដូចជាការក្សាតម្លៃសមស្របដល់បងប្អូនផងដែរ។
សូមបញ្ជាក់ថា ជុំវិញតម្លៃប្រេងសាំងនេះ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មបានជូនដំណឹង តម្លៃលក់រាយប្រេង ឥន្ធនៈ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះប្រេងសាំងមានតម្លៃ ៥,៥០០ រៀល និងម៉ាស៊ូត ៦,៥៥០ រៀល/លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា6 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា6 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន4 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
PR NEWS2 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន2 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច