ព័ត៌មាន
ប្រតិមា ព្រះសិវៈរាំ មានប្រភពពីតំបន់ប្រាសាទកោះកេរ្តិ៍ រស់ឡើងវិញ ហើយបន្ទាប់ពីផ្គុំរូបរាងអស់ជាង៥ឆ្នាំ
ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។
មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។រាល់ដំណាក់កាលជួសជុលនីមួយៗក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេសដើម្បីធានាថាការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដោយក្តីសោមនស្សនិងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងបដិមាព្រះសិវៈនេះឱ្យរស់ឡើងវិញសារជាថ្មី នូវស្នាដៃដូនតាខ្មែរដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយនិងនិងសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា។លោកជំទាវមានប្រសាសន៍ថា៖រូបបដិមានេះជារូបបដិមាធំជាងគេនៅក្នុងប្រទេសកម្ពុជានិងចាត់ទុកជាបដិមាដ៏ធំមួយដែរនៅតំបន់អាស៊ីអាគ្នេយ៍ ហើយការជួសជុលលេចចេញជារូបរាងឱ្យរស់ឡើងវិញនេះ ជាការផ្តល់នូវព្រលឹងនិងជំនឿ ក៏ដូចជាការតភ្ជាប់នូវអតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជាជាមួយនឹងសម័យបច្ចុប្បន្ន។លោកជំទាវសង្ឃឹមថា៖រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន12 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន