ព័ត៌មាន
ក្រុមអាជីវករ៖ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ត្រីសាច់បន្លែ រក្សាតម្លៃថេរ នៅទីផ្សារទីក្រុងភ្នំពេញ
ក្រុមអាជីវករ លក់នៅផ្សារច្បាអំពៅ នៅរាជធានីភ្នំពេញ បានលើកឡើងថា ទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដូចជា ត្រី សាច់ និងបន្លែ ពួកគាត់លក់ក្នុងតម្លៃថេរដដែល បើទោះបីជា ពិភពលោកទាំងមូលរួមទាំងកម្ពុជា កំពុងរងផលប៉ះពាល់ពីវិបត្តិប្រេងឥន្ធនៈដោយសារសង្រ្គាមនៅអ៊ីរ៉ង់ក៏ដោយ។
ក្រុមអាជីវករ ផ្សារច្បាអំពៅ បានឱ្យដឹងថា ស្របពេលតម្លៃប្រេងឥន្ធនៈបន្តហក់ឡើង តម្លៃ ត្រី សាច់ជ្រូក សាច់មាន់ និងបន្លែ គឺលក់មិនឡើងថ្លៃនេះទេ គិតត្រឹមថ្ងៃទី១៩ មីនានេះ។ ប៉ុន្តែ ពួកគាត់ថា ប្រសិនឡើងតម្លៃមានការប្រែប្រួល ក៏មិនឡើងថ្លៃហួសហេតុដែរគឺរក្សាតម្លៃសមរម្យអាចទទួលយកបាន។
ក្រុមអាជីវករ មានប្រសាសន៍ថា៖ «ខ្ញុំអត់មានលក់ឡើងថ្លៃនោះទេ មានតែលក់ធូរថ្លៃ តម្លៃសមរម្យ លក់ដូចកាលពីមុនដែរ បើហ៊ានតែឡើងថ្លៃ លក់អត់ដាច់វិញទេ។ ខ្ញុំសូមអំពាវឱ្យមានភ្ញៀវមកផ្សារច្បាអំពៅឱ្យបានច្រើន មកជួយទិញ តម្លៃអត់មានលក់ឡើងថ្លៃទេ តម្លៃធម្មតា។ ខ្ញុំរាល់ថ្លៃចង់ឱ្យប្រជាពលរដ្ឋគាំទ្រផលិតផលខ្មែរ យើងប្រើរបស់យើងវាជួយសេដ្ឋកិច្ចយើង»។
ដោយឡែក ប្រជាពលរដ្ឋដែលអ្នកទិញ បានបញ្ជាក់ថា នៅព្រឹកនេះ សាច់ជ្រូកនៅរក្សាតម្លៃដដែល ប៉ុន្តែបន្លែ និងសាច់មាន់ បានឡើងតិចតូច ដែលអាចទទួលយកបាន។ពួកគាត់ អំពាវនាវឱ្យអាជីវករកុំឡើងថ្លៃទំនិញហួសហេតុពេក ក្នុងអំឡុងពេលដ៏លំបាកនេះ។ ប្រជាពលរដ្ឋ លើកឡើងថា ៖ «សាច់ជ្រូកអត់ឡើងថ្លៃទេ សាច់ជ្រូកតម្លៃ ២០,០០០រៀល តែបន្លែ ស្លឹកខ្ទឹមឡើងថ្លៃមួយគីឡូ ឡើង១,០០០រៀល។ ខ្ញុំចង់សុំឱ្យលក់តម្លៃសមរម្យ កុំឡើងថ្លៃពេក»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាថា ក្នុងអំឡុងពេលនេះ កម្ពុជាអាចធានាការផ្គត់ផ្គង់សាច់នៅលើទីផ្សារមិនឱ្យខ្វះខាតឡើយ ហើយធានាស្ថិរភាពតម្លៃនៅលើទីផ្សារឱ្យនៅដដែល ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ លោក ស្រ៊ុន ពៅ បញ្ជាក់ថា៖ «ការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារមិនទាន់ប៉ះពាល់អ្វីទេ វិបតត្តិប្រេងជាសាកលទើបនឹងកើតឡើងថ្មីៗ។ តម្លៃសាច់សត្វនៅថេរធម្មតា ហើយការចិញ្ចឹមសត្វក៏កំពុងដំណើរការជាធម្មតា»។
បើតាមការកត់សម្គាល់ តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារ ហាក់រក្សាតម្លៃនៅទ្រឹងពោលគឺមិនហក់ឡើងហួសហេតុ តាមតម្លៃប្រេងឥន្ធនៈនោះទេ។ ទោះបីយ៉ាងណា ក្រសួងពាណិជ្ជកម្ម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលតម្លៃទំនិញនៅលើទីផ្សារ៕

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង