ព័ត៌មាន
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា លើកទី១០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការពិព័រណ៍កម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី៥ នៃ គណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជាលើកទី១០ ឆ្នាំ២០២៦។
កិច្ចប្រជុំ ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ និងអនឡាញ ពីសំណាក់អនុប្រធានគណៈ កម្មាធិការ សមាជិកគណៈកម្មាធិការ កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ ប្រធានក្រុមការងារ និងសមាជិកនៃក្រុមការងារនីមួយៗ រួមមានទាំងជនជាតិខ្មែរ និងជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ ព្រមទាំង មន្ត្រី និងបុគ្គលិកស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។
កិច្ចប្រជុំបានពិនិត្យយ៉ាងលម្អិតអំពីវឌ្ឍនភាពរបស់ក្រុមការងារនីមួយៗដែលកំពុងអនុវត្តតាមផែនការការងារ រៀងៗខ្លួន រួមមានការធ្វើបច្ចុប្បន្នភាពស្តីពីការងារឡូជីស្លឹក ការរៀបចំកម្មវិធី ការទទួលប្រាក់ឧបត្ថម្ភ ទំនាក់ ទំនងសាធារណៈ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។ កិច្ចប្រជុំបានពិភាក្សាអំពីសមិទ្ធិផលសំខាន់ៗ នាពេលបច្ចុប្បន្ន កំណត់បញ្ហាប្រឈមដែលនៅសេសសល់ និងបានពិនិត្យលើវិធានការជាក់ស្តែង ដើម្បី ដោះស្រាយបញ្ហាដែលលេចធ្លោឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំក៏បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសម្របសម្រួលរវាងក្រុមការងារ ដោយប្រកាន់ខ្ជាប់នូវការកំណត់ ពេលវេលាដែលបានឯកភាព និងការដោះស្រាយបញ្ហាយ៉ាងសកម្ម សំដៅធានាឱ្យការរៀបចំទាំងអស់នឹង ត្រូវបញ្ចប់ដោយរលូន និងត្រៀមខ្លួនសម្រាប់ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រកបដោយជោគជ័យ។
ក្នុងឱកាសកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះ ការបន្តកិច្ចខិតខំប្រឹងប្រែង កិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រឥតងាករេរបស់សមាជិកគណៈកម្មាធិការ និងក្រុមការងារទាំងអស់។ ឯកឧត្តមបានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ការយកចិត្តទុក ដាក់ និងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈរៀងៗខ្លួន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ឯកឧត្តមក៏បានកត់សម្គាល់ពីសារៈសំខាន់នៃការសម្របសម្រួលយ៉ាងជិត
ស្និទ្ធ ការទំនាក់ទំនងទាន់ពេលវេលា និងការប្តេជ្ញាចិត្តរួមគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវ ការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ ព្រមទាំងលើកទឹកចិត្តឱ្យសមាជិកទាំងអស់រក្សានូវសន្ទុះ និងស្មារតីសហការរហូតដល់ដំណាក់កាលចុងក្រោយនៃការរៀបចំ។
កិច្ចប្រជុំបានឯកភាពនឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យបន្ថែម និង បញ្ចប់រាល់ការងារសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី១០ (ឆ្នាំ២០២៦) ដែលគ្រោង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៦ នៅនៅឧទ្យានយ៉ូយ៉ូតិ (Yoyogi Park)៕






-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ