ព័ត៌មាន
មន្រ្តីជំនាញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤០០៤បណ្ណជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន៤០០៤បណ្ណដែលពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះធ្វេីឡើង ក្រោមអធិបតីភាពលោក លៀម សុដា អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ឱ្យដឹងថា មុនពេលចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បងប្អូន ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី គឺត្រូវឆ្លងកាត់៥ដំណាក់កាល ។
លោកប្រធានមន្ទីរដែនដី បានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីនីមួយៗ ដែលមានការចូលរួមកិច្ចសហការល្អជាមួយក្រុមការងារជំនាញ ជាហេតុធ្វើឱ្យដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ អាចប្រព្រឹត្តិទៅ បានដល់ទីបញ្ចប់ និង ឈានដល់ដំណាក់កាល នៃការចែកជូននូវបណ្ណសម្គាល់កម្មសិទ្ធិស្របច្បាប់ជូនបងប្អូននៅពេលនេះ។
ក្នុងនាមរដ្ឋបាលខេត្ត លោក លៀម សុដា អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្កើតអោយមានការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ដែលជាការរួមចំណែកក្នុងការ ធ្វើឱ្យមានសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់អណត្តិទី៧នេះ។
ជាមួយនេះដែរ លោកអភិបាលរងខេត្តបានវៃតម្លៃខ្ពស់ចំពោះការខិតខំរបដស់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្ត ដែលបានខិតខំធ្វើការចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋយ៉ាងមមាញឹក ទទួលបានលទ្ធផលល្អ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០ ខែមេសា ឆ្នាំ២០២៦។ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេលនោះទេ។
ឃិនសារិទ្ធ













-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន4 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា