ព័ត៌មាន
កម្ពុជាចង់ឃើញកីឡាអាស៊ាន មានដៃគូអភិវឌ្ឍលើសពី ២ប្រទេស
ម្ពុជាបានបង្ហាញបំណងចង់ឲ្យវិស័យកីឡាក្នុងតំបន់អាស៊ាន មានដៃគូអភិវឌ្ឍន៍ឲ្យបានច្រើនលើសពី ២ប្រទេស ដើម្បីជំរុញការរីកចម្រើន និងសាមគ្គីភាពកាន់តែខ្លាំងក្លា។
នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោយដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ខាងមុខ នៅខេត្តសៀមរាប។
ក្នុងនាមម្ចាស់កិច្ចប្រជុំកំពូលកីឡាអាស៊ានទាំងពីរ កម្ពុជាបានត្រៀមធ្វើកិច្ចការជាច្រើន ដើម្បីជំរុញសកម្មភាពកីឡាក្នុងតំបន់ ហើយកម្ពុជាក៏ចង់ឃើញអាស៊ាន មានដៃគូអភិវឌ្ឍកាន់តែច្រើន ក្រៅពីដៃគូបច្ចុប្បន្ន រួមមានជប៉ុន និងចិន តួយ៉ាងការជំរុញឲ្យមានការចាប់ដៃគូជាមួយសាធារណៈរដ្ឋកូរ៉េ ដែលជាប្រទេសមានបទពិសោធន៍ច្រើន ក្នុងការការទូតកីឡា ក៏ដូចជាការបណ្ដុះបណ្ដាល នៃការអភិវឌ្ឍ និងស្រាវជ្រាវយុទ្ធគុនបុរាណជាដើម។
គួរដឹងថា មុនឈានដល់កិច្ចប្រជុំឧត្ដមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រីកីឡាអាស៊ាន កម្ពុជានឹងត្រូវរៀបចំសិក្ខាសាលាកម្រិតតំបន់ចំនួន ២ ដើម្បីបំបេញលក្ខខណ្ឌ ក៏ដូចជាការបង្ហាញពីការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរួចរាល់ រួមមានសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ នៅខេត្តសៀមរាប កាលពីខែមករា និងសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ ដែលគ្រោងរៀបចំនាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត