ព័ត៌មាន
អនុប្រធានទី១ រដ្ឋសភា ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ឱ្យក្លាយជា «ទូតមិត្តភាព» និងជាសសរទ្រូងអភិវឌ្ឍជាតិ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨។

ក្នុងឱកាសនោះ លោក កុល រដ្ឋា តំណាងនិស្សិតជ័យលាភី បានគោរពរាយការណ៍ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងអង្គពិធីអំពីកម្មវិធីសិក្សានៅប្រទេសជប៉ុន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួលដំបូន្មាន ដើម្បីជាទុនសម្រាប់ជីវិតសិក្សានៅក្រៅប្រទេស។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បាននាំនូវការអបអរសាទរយ៉ាងក្រៃលែងពីសំណាក់ សម្តេចប្រធានរដ្ឋសភា ជូនដល់និស្សិតទាំងអស់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការទទួលបានអាហារូបករណ៍ដែលមានកិត្យានុភាពនេះ គឺជាសក្ខីភាពនៃសមត្ថភាពពិតប្រាកដរបស់យុវជនខ្មែរ ក្នុងការឈានទៅក្រេបជញ្ជក់ចំណេះដឹងនៅសាកលវិទ្យាល័យល្បីៗកម្រិតអន្តរជាតិ។
ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដល់និស្សិត ឱ្យខិតខំសិក្សារៀនសូត្រ ថែរក្សាសុខភាព និងរក្សាសាមគ្គីភាពរវាងនិស្សិតខ្មែរ និងស្ថាប័នទូតឱ្យបានស្អិតល្មួត។ ពិសេសជាងនេះទៅទៀត ឯកឧត្តមបានជំរុញឱ្យនិស្សិតម្នាក់ៗត្រូវធ្វើខ្លួនជា “អ្នកការទូត” ក្នុងការផ្សព្វផ្សាយពីការពិតនៃសន្តិភាព វប្បធម៌ និងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចពីជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីតាមផ្លូវច្បាប់ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុប្រធានទី 1 រដ្ឋសភា បានសម្តែងក្តីសង្ឃឹមថា ក្រោយបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងត្រឡប់មកមាតុភូមិវិញជាមួយរបកគំហើញថ្មីៗ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់នាវាកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕


-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង