ព័ត៌មាន
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះមានភាពយន្តចាក់បញ្ចាំងចំនួន ១៥០រឿងមកពី ៤០ប្រទេស ក្នុងនោះភាពយន្តខ្មែរ ៦០រឿង
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ (CIFF) បានត្រឡប់មកវិញនៅថ្ងៃទី២៤ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ដែលបញ្ជាក់ជាថ្មីពីកិត្យានុភាពរបស់ខ្លួន ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា។ កម្មវិធីឆ្នាំនេះប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿង មកពី៤០ប្រទេស ក្នុងនោះមានភាពយន្តកម្ពុជាប្រមាណ ៦០រឿង ជាមួយនឹងកម្មវិធីដ៏សំបូរបែប ដែលមានទាំងភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី គំនូរជីវចល និងព្រឹត្តិការណ៍ពិសេសៗជាច្រើន។

ក្នុងរយៈពេល ៦ថ្ងៃនេះ CIFF នឹងផ្តល់ជូនការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង ១៥០ ដោយឥតគិតថ្លៃ នៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ រួមមានៈ រោងភាពយន្ត Legend Cinema Olympia, រោងភាពយន្ត Legend Exchange Square, រោងភាពយន្ត Fable Cinema, វិទ្យាស្ថានបារាំង (Institut français du Cambodge), មជ្ឈមណ្ឌលបុប្ផាណា, Rosewood Phnom Penh, រោងភាពយន្ត Sabay Cinema (ផ្សារទំនើប អ៊ីអនទី១) ព្រមទាំងការចាក់បញ្ចាំងនៅទីវាល (open-air) នៅ Walking Street មាត់ទន្លេ និងកម្មវិធី «ពិធីបុណ្យជនជាតិដើមភាគតិច៖ ទឹក ដី ព្រៃឈើ» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផងដែរ។

ក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា តាមរយៈកិច្ចប្រឹងប្រែងគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការចូលរួមសហការពីដៃគូពាក់ព័ន្ធនានា ឆ្នាំនេះ គឺជាឆ្នាំទី១៥ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានរៀបចំឡើង ហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្ត ដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃ នៅលើផ្ទាំងសំពត់ស នៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវរដ្ឋមន្ត្រី ក៏សូមស្វាគមន៍លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករកម្ពុជា ដែលត្រូវបានតែងតាំងធ្វើជាអភិបាលកិត្តិយស នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជានាឆ្នាំនេះ ដែលបានគំាទ្រយ៉ាងមោះមុតសំដៅជំរុញលើកកម្ពស់ការយល់ដឹង និងសារសំខាន់នៃឧស្សាហកម្មភាពយន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។ ការរៀបចំកម្មវិធី «មហោស្រពភាពយន្តអន្តរជាតិកម្ពុជា» នាពេលនេះ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ ជាមួយនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការទាក់ទាញទេសចរណ៍វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា ជាលក្ខណៈអន្តរជាតិផងដែរ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំមហោស្រពនេះ បានទាក់ទាញផលិតករភាពយន្តបរទេស តារាសម្តែង និងភ្ញៀវអន្តរជាតិជាច្រើន មកចូលរួមក្នុងព្រឹត្តិការណ៍នេះផង និងមកស្នាក់នៅផង ដើម្បីស្វែងយល់អំពីសិល្បៈវប្បធម៌ ប្រវត្តិសាស្រ្ត និងទទួលយកនូវបទពិសោធន៍នៃការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ប្រជាជនកម្ពុជាផងដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមចាត់ទុកថា សកម្មភាពដែលរៀបចំនាពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ជាពិសេសលើវិស័យភាពយន្ត និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ-សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត៕ អត្ថបទ រដ្ឋា


-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
PR NEWS2 hours agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត