ព័ត៌មាន
មន្រ្តីអនុវត្តច្បាប់បានពង្រឹងសមត្ថភាពស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ ជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព
កោះកុង ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្សមកពីខេត្តកោះកុង កំពតនិងព្រះសីហនុ បានទទួលការបណ្តុះបណ្តាល ជាមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ រួមចំណែកសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចីរភាព។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាសារពើភណ្ឌព្រៃឈើកម្រិតជាតិ គឺជាឧបករណ៍សម្រាប់បង្កើតព័ត៌មានស្តីពីព្រៃឈើ និងធនធានព្រៃឈើសម្រាប់គោលនយោបាយប្រើប្រាស់ដីថ្នាក់ជាតិ និងថ្នាក់តំបន់។ វិធាននេះ ត្រូវបានប្រើប្រាស់ ដើម្បីគណនាលទ្ធផល ដូចជាផ្ទៃដីព្រៃឈើ ផ្ទៃដីតាមប្រភេទព្រៃឈើ កំណើនសន្និធិកាបូន និងជីវម៉ាស់ព្រៃឈើ ស្ថានភាពព្រៃឈើ និងទិដ្ឋភាពមួយចំនួននៃជីវចម្រុះ។ លើសពីនេះ ការប្រមូលទិន្នន័យសង្គម-សេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋាន នឹងជួយឱ្យប្រភពទិន្នន័យ មានលក្ខណ:ពេញលេញ និងអាចប្រើប្រាស់បាន ព្រមទាំងជាប្រភពទិន្នន័យសំខាន់ សម្រាប់អនុវត្តកម្មវិធីព្រៃឈើជាតិកម្ពុជា។
ឯកឧត្តម បានលើកឡើងពិវិធានការពង្រឹងសមត្ថភាព បានឆ្លើយតបនឹង ដែលជាយុទ្ធសាស្រ្តចម្បងមួយ ក្នុងសសរស្តម្ភ«ភាពបៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យមន្រ្តីជំនាញ ធ្វើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន កាន់តែមានប្រសិទ្ធភាពជាងមុន តាមរយៈការប្រើប្រាស់វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មី ដូចជាការប្រើប្រាស់កម្មវិធី ផែនទីផ្កាយរណប បច្ចេកទេសប្រើប្រាស់ឧបករណ៍ GPS ការណែនាំបច្ចេកទេស ការវាស់វែងអង្កត់ផ្ចិត កម្ពស់ដើមឈើ ស្ថានភាពសុខភាព និងគុណភាពដើមឈើ ការប្រមូលទិន្នន័យជាដើម។
លទ្ធផលនៃសារពើភណ្ឌព្រៃឈើកម្រិតជាតិ នឹងត្រូវបានប្រើប្រាស់សម្រាប់គាំទ្រស្ថាប័នជាតិ ដើម្បីប្រើប្រាស់សម្រាប់រៀបចំយុទ្ធសាស្ត្រជាតិ ក្នុងការការពារព្រៃឈើ និងផ្តល់សារៈសំខាន់ខ្លាំងណាស់ សម្រាប់ការវាយតម្លៃស្ថានភាពព្រៃឈើ ការគណនាកាបូន និងការអនុវត្តយន្តការរេដបូក (REDD+)នៅកម្ពុជា ដែលរួមចំណែកដល់ការរិកចម្រើន សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។
ការបណ្តុះបណ្តាលស្តីពីវិធានសារពើភ័ណ្ឌព្រៃឈើកម្រិតជាតិនេះ រៀបចំឡើង ក្នុងគោលបំណងចម្បងនៃបង្កើនសមត្ថភាព មន្រ្តីបង្គោលក្រសួងបរិស្ថាននិងមន្រ្តីឧទ្យានុរក្ស អំពីវិធីសាស្រ្ត លើបច្ចេកទេសសារពើភណ្ឌព្រៃឈើ ការអនុវត្តន៍រាស់រាប់ដើមឈើ និងរបៀបបំពេញលើទម្រង់សាលាកប័ត្រព័ត៌មាននៅទីវាល។ វគ្គបណ្តុះបណ្តាលលើកនេះ បានរៀបចំឡើងជាលើកទី៤ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកោះកុង ដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដែលផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
– ណែនាំអំពីវិធានសារពើភ័ណ្ឌព្រៃឈើ ផ្តោតលើវិធីសាស្រ្តដាក់តាំងឡូត៍
– ណែនាំអំពីការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈ និងសាលាកប័ត្រកត់ត្រាទិន្នន័យនៅទីវាល
– និងដំណើរការអនុវត្តវាស់វែង និងប្រមូលទិន្នន័យនៅទីវាល៕ (អត្តបទ:ក្រសួងបរិស្ថាន)









-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ