ព័ត៌មាន
ក្រសួងអប់រំ ចុះពិនិត្យការសាងសង់លេណដ្ឋាន និងការសាងសង់អាគារ នៅអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការសាងសង់លេណដ្ឋាន និងការការសាងសង់អគារសិក្សា ក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្ន អនុវិទ្យាល័យនេះកំពុងសាងសង់អគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយមូលនិធិសាមគ្គីក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈមូលនិធិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសប្បុរសជននានា ក្រសួងបាននិងកំពុងរៀបចំសាងសង់លេណដ្ឋានពហុបំណងនៅតាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែនដែលប្រឈមហានិភ័យខ្ពស់ ហើយដែលអនុញ្ញាតឱ្យចូលទៅសាងសង់បាន។ គម្រោងនេះមានគោលបំណងការពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន ហើយការត្រៀមលក្ខណៈនេះក៏ជាផ្នែកមួយនៃការអប់រំអំពីហានិភ័យ និងការរក្សាសុវត្ថិភាពពីគ្រោះមហន្តរាយនានា ដោយបង្កប់នូវការបង្រៀនសិស្សឱ្យចេះការពារខ្លួន និងយល់ដឹងពីរបៀបឆ្លើយតបទៅនឹងស្ថានភាពអាសន្នផងដែរ៕










-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព