ព័ត៌មាន
តំណាងសម្ដេចធិបតីបង្ហាញភាពខុសគ្នារវាងព្រឹត្តិការណ៍បុណ្យទន្លេកាលពី១១ឆ្នាំមុន លើទឹកដីខេត្ដក្រចេះ
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងវត្តមានគណៈប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ដ្រីទូត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នា ក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអបអរសាទរខេត្តក្រចេះ ដែលជាខេត្តដំបូង នៃការចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១ កាលពីឆ្នាំ២០១៥ និងជាខេត្តដំបូង ដែលបានចាប់ផ្ដើមរៀបចំធ្វើម្ចាស់ផ្ទះជុំទី២ មុនគេ ស្របពេលឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ដែលមានការខុសប្លែកគ្នាជាច្រើនលើសមិទ្ធផលនានា បើធៀបកាលពី ១១ឆ្នាំមុន។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានរំឮថា បុណ្យទន្លេ បានក្លាយជាមរតកប្រពៃណីទេសចរណ៍ដ៏វិសេសវិសាលថ្លៃថ្លាមួយ ដែលលេចរូងរាជឡើង ក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដោយបានផ្សារភ្ជាប់គុណតម្លៃ អត្ថប្រយោជន៍ និងសក្ដានុពលនៃទន្លេ បង្កើតបានជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយភាពអធិកអធម សម្បូរសប្បាយ និងសុខដុមរមនាសម្រាប់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។

ការប្រារព្ធព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្ដភាព និងជាវេទិកាមួយ ដែលមិនមែនតែសម្រាប់ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តតាមដងទន្លេ ប៉ុន្ដែក៏បានបង្ហាញឲ្យឃើញពីការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗជាច្រើនរបស់ខេត្តម្ចាស់ផ្ទះនីមួយៗ ជាក់ស្ដែងបើក្រឡេកទៅមើលកាលពី ១១ឆ្នាំមុន ដែលខេត្តក្រចេះ ធ្វើម្ចាស់ផ្ទះលើកទី១ រហូតដល់បច្ចុប្បន្ន គឺមានការខុសប្លែកគ្នា ដ្បិតបច្ចុប្បន្នខេត្តមានការអភិវឌ្ឍ និងសមិទ្ធផលនានាជាច្រើន ទាំងទីតាំង និងភាពទាក់ទាញទេសចរណ៍ រមណីយដ្ឋាន សណ្ឋាគារ រួមទាំងការអភិវឌ្ឍរចនាសម្ព័ន្ធជាច្រើន ហើយសមិទ្ធផលដ៏ធំថ្មីៗ គឺស្ពានឆ្លងកាត់ទន្លេមេគង្គតែម្ដង។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បន្ដថា នេះគឺជាពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការរីកចម្រើន ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពនយោយបាយ និងកត្ដាសុខសន្ដិភាពពេញេលញដែលកម្ពុជាសម្រេចបាន ធ្វើឲ្យកម្ពុជាស្គាល់ពិតនូវនិយមន័យថា «សន្ដិភាព និងការអភិវឌ្ឍ»។

ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានគូសរំលេចនូវស្នាដៃរបស់ក្រសួងទេសចរណ៍ ដែលជាសេនាធិការគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ដ្រថ្មីៗ ពិសេសយុទ្ធនាការ «រដូវកាលបៃតង» យុទ្ធនាការ «រដូវកាលសាមគ្គី» និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពប្រកួតប្ររជែង ជាពិសេសតាមរយៈការពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជាលក្ខណៈកញ្ចប់ ពិសេសកាលៈទេសៈដ៏ស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា នៃវិបត្តិសកលនាពេលបច្ចុប្បន្ន។
ចុងក្រោយ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការអន្ដរក្រសួងរៀបចំពិធីបុណ្យទន្លេ ដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដែលបានសហការដឹកនាំ និងអន្ដរក្រសួង ស្ថាប័ន វិស័យឯកជន ទាំងអស់ ដែលបានចូលរួមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដ៏អធិកអធម ពោរពេញដោយភាពសប្បាយរីករាយ និងស្នាមញញឹម និងជោគជ័យផងដែរ៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក