Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖ នៅថ្ងៃនេះ នាវាដឹកប្រេងឥន្ធនៈ និងឧស្ម័ន LPG បាន​មក​ដល់​កម្ពុជា​ហើយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ​នៅ​ថ្ងៃទី៣០មីនានេះថា កាលចុងសប្តាហ៍នេះ ឯកឧត្តម បានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ​ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនឹងមកដល់ផ្ទាល់។ នាវា LPG ទំហំ ៣,៤០០​តោន​ បានមកដល់ហើយ ដើម្បីជួយទ្រទ្រង់ការផ្គត់ផ្គង់។

ឯកឧត្តមសរសេរទៀតថា ជាមួយគ្នានេះ ឯកឧត្តមក៏បានឃើញនូវនាវដឹក ម៉ាស៊ូត និង​ប្រេង​សាំង​ពី Caltex ចូលចតនៅស្ថានីយតែមួយ។ នេះឆ្លុះ​បញ្ចាំ​ង​ពី​ការ​សម្រប​សម្រួល​បន្ត​ជា​មួយ​អ្នក​ផ្គត់​ផ្គង់​ក្នុង​ និង​ក្រៅប្រទេស ដើម្បីជួយថែរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងតំបន់ ខណៈ​ពេល​ដែល​ការ​ផ្គត់ផ្គង់កំពុងតឹងណែននៅទូទាំងតំបន់ យើង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក្សា​លំនឹង​។

ឯកឧត្តម កែវ រតនៈ លើកទឹកចិត្តបងប្អូនទាំងអស់គ្នា ប្រើផលិតផល LPG និងប្រេងឥន្ធនៈ អោយ​បាន​ត្រឹម​ត្រូវ និងមានទំនួលខុសត្រូវ ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជួយសំរួលបន្ទុកគ្រួសារ និង អាជីវកម្ម រដ្ឋាភិបាលបានកាត់បន្ថយពន្ធ ដើម្បីកុំឲ្យ​ផល​ប៉ះ​ពាល់​ពេញ​លេញ​នៃ​ការ​ចំណាយ​ខ្ពស់​ជាង​នេះ ​មិនត្រូវបានបញ្ជូនដល់អ្នកប្រើប្រាស់៕ អត្ថទប៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia