ព័ត៌មាន
អ្នកជំនាញលើកទឹកចិត្តសហគ្រិនចាប់យកនវានុវត្តន៍ក្នុងអាជីវកម្ម ខណៈកម្ពុជាមានសក្តានុពល សំបូរបែប
អ្នកជំនាញកែច្នៃផលិតផលក្នុងស្រុកដ៏ធំមួយ លើកទឹកចិត្តដល់ធុរកិច្ច និងសហគ្រិន ចាប់យកនវានុវត្តន៍បម្រើក្នុងអាជីវកម្ម ជាពិសេសចាប់យកនវានុវត្តន៍ចេញពីវិស័យកសិកម្ម ខណៈដែលវិស័យនេះបានផ្តល់នូវភាពសំបូរបែប គាំទ្រដល់ទីផ្សារ និងការនាំចេញ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខមហ្វីរេល (Confirel) លើកឡើងក្នុងបទបង្ហាញចែករំលែក ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់មន្រ្តីរាជការ វិស័យឯកជន និងសិស្សានុសិស្ស ថា ជុំវិញនវានុវត្តន៍នេះ នៅក្នុង ឆ្នាំ១៩៨៥ ផលិតផលទី១ដែលលោកឧកញ៉ាបានរកឃើញ មានឈ្មោះថា តាបាស្តុប (Tabastop) គឺជាប្រភេទថ្នាំធម្មជាតិបំបាត់ការលែងចង់ជក់បារី ក្រៅពីនេះនៅមានផលិតផលជាច្រើនទៀត ដែលបានបង្កើតឡើងនៅឆ្នាំបន្តបន្ទាប់ ក្រោមស្នាដៃរបស់ឧកញ៉ា ឱសថបណ្ឌិតផ្ទាល់។
ឧកញ៉ាឱសថបណ្ឌិត បន្តឱ្យដឹងថា ក្រៅពីផលិតផលខាងលើ លោកក៏បានបង្កើតផលិតផលជាច្រើនទៀត ជាពិសេសផលិត- ផលចំណីអាហារ និងគ្រឿងបរិភោគ-ឧបភោគជាដើម ក្នុងនោះចំពោះផលិតផលបម្រើដល់ការហូបចុក បានចាប់ផ្តើមបង្កើតមុនគេរួម មាន៖ ស្រា Champagne ពីទឹកត្នោតជូរ, ទឹកខ្មេះត្នោត, និងស្ករត្នោតដែលមានសន្ទស្សន៍ជាតិស្ករទាប (Low GI) ក្រៅពីនេះផលិត-ផលដែលលេចធ្លោមួយទៀត គឺការកែច្នៃប្រហុកសម្រាប់នាំចេញដែលមានឈ្មោះថា (ម្សៅប្រហុកខ្មែរទំនើប) ដែលមានជាច្រើនរស់ ជាតិ ក្រៅពីនេះនៅមានផលិតផលរាប់រយមុខទៀត ដែលនេះជានវានុវត្តន៍ បានបង្កើតឡើងក្រោមស្នាដៃរបស់ក្រុមហ៊ុនខមហ្វីរេល។ ឧកញ៉ាឱសថបណ្ឌិតបន្ថែមថា ជុំវិញនវានុវត្តន៍នេះ កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលច្រើន ជាពិសេសនៅលើវិស័យកសិកម្ម ដោយមានភាពសម្បូរបែប ដែលទាមទារឱ្យអ្នកធ្វើធុរកិច្ច និងសហគ្រិនអាចចាប់យកនូវលាកានុវត្តភាពថ្មីៗ សម្រាប់កិច្ចដំណើរការក្នុង ខ្សែច្រវាក់ផលិតកម្ម ផលិត និងកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ សម្រាប់លក់លើទីផ្សារ និងការនាំចេញជាដើម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកក្នុងសន្និសីទសារព័ត៌មានក្នុង ថ្ងៃបញ្ចប់ការរៀបចំទិវាជាតិថា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ គឺកម្ពុជាបានកំពុងក្លាយជាប្រទេស ដែលបង្កើតបច្ចេកវិទ្យា ក្នុងនោះនវានុវត្តន៍មួយចំនួនបានបង្កើតដោយកូនខ្មែរ និងបាននំាចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ បញ្ហានេះឯកឧត្តមរំពឹងថា យុវជនជំនាញថ្មី នឹងចាប់យកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់មូលដ្ឋានបង្កើតអាជីវកម្ម។
នៅក្នុងទិវាជាតិនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីផលប្រយោជន៍ជាក់ស្តែងនៃនវានុវត្តន៍សម្រាប់ធុរកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរំលេចថា កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិត ស្និទ្ធ រវាងតួអង្គសំខាន់ៗដូចជា ស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិត មូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ