ព័ត៌មាន
អន្តរក្រសួងបើកកិច្ចប្រជុំ តាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាថ្ងៃទីសាមសិប ខែមីនា ឆ្នាំពីរពាន់ម្ភៃប្រាំមួយ នៅបន្ទប់ប្រជុំ «ខ» នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍របស់រាជរដ្ឋាភិបាល និងសមាជិកក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តុ សរុបចំនួន ៧២រូប តាមរយៈចូលរួមដោយផ្ទាល់ និង ៣៤ គណនី តាមប្រព័ន្ធនិម្មិត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដល់អង្គប្រជុំ ដោយបញ្ជាក់ពីប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ពីលមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនផង ដែលយោងលទ្ធផលឆ្នាំ២០២៤កន្លងមក ការឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជាបានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែនៅឆ្ងាយពីគោលដៅយុទ្ធសាស្រ្តជាតិបានកំណត់ប្រមាណជា ២០០ករណីក្នុងមួយឆ្នាំ។ ចំណែកក្រុមប្រជាជនគន្លឹះនៅមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់នៅឡើយបើធៀបជាមួយប្រជាជនលទូទៅ។
ជាបន្តឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតិជូន ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
ជាបន្តទៀតឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតិជូន ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្តីពីការលើកម្ពស់មគ្គុទេសភាព នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៦។
បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតិឱ្យមានកិច្ចពិភាក្សាយ៉ាងផុសផុល ដោយសមាជិកបានលើកឡើងពីសមិទ្ធផល និងបញ្ហាប្រឈម នៃការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍តាមវិស័យនានា។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជំរុញសមាជិកអង្គប្រជុំឱ្យអនុវត្តលិខិតលេខ ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ចេញជាវិធានការដាច់ខាត ជំរុញឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តល់អនុសាសន៍អាទិភាពមួយចំនួន ដូចខាងក្រោម៖
• ជំរុញការអនុវត្តនូវសារាចរអន្តរក្រសួងលេខ ០០៧ សហវ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលផ្តល់លទ្ធភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចចាត់ចែង និងប្រើប្រាស់ថវិការសេវា ដើម្បីឆ្លើយតបនឹងមេរោគអេដស៍
• ពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះដោយត្រូវបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈអភិបាលរាជធានីខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។
• បង្កើនការអង្កេត និងការឆ្លើយតបទៅនឹងឥរិយាបថប្រឈមថ្មីៗ ដោយត្រូវបង្កើនការអង្កេតតាមដានយ៉ាងចិត្តទុកដាក់លើនិន្នាករ និងឥរិយាបថប្រឈមថ្មីៗ ជាពិសេសតាមរយៈវិធីសាស្រ្តចម្រុះ។
• ជំរុញយុទ្ធសាស្រ្តប្រើប្រាស់ស្រោមអនាម័យ ១០០% ដោយបន្តផ្សព្វផ្សាយ និងរិតបន្តឹងការអនុវត្តសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង