ព័ត៌មាន
និយ័តករសន្តិសុខសង្គមជួយឱ្យការស្នើសុំចុះ និងការអនុវត្តកិច្ចព្រមព្រៀងមូលដ្ឋានសុខាភិបាល និងប.ស.ស. មានភាពតម្លាភាព និងលឿនជាងមុន
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាអគ្គនាយក នៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានវត្តមាន និយ័តករសន្តិសុខសង្គម(ន.ស.ស.) កិច្ចដំណើការនៃការស្នើសុំចុះកិច្ចព្រមព្រៀង និងការអនុវត្តកិច្ចព្រមព្រៀង មានភាពច្បាស់លាស់ តម្លាភាព និងប្រើពេលវេលាតិចជាងមុន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនមូលដ្ឋានសុខាភិបាលឯកជនជាដៃគូជាបន្តបន្ទាប់។
ឯកឧត្តម បានវាយតម្លៃថា ការកើនឡើងចំនួនពេទ្យដៃគូ បានរួមចំណែកដល់ការទទួលបានសេវាសុខាភិបាលកាន់តែប្រសើរឡើងជាបន្តបន្ទាប់ពេលមានការពង្រីកវិសាលភាពការគ្របដណ្តប់។ ឯកឧត្តមបណ្ឌិតក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ន.ស.ស. ត្រូវបង្កើនការសហការកាន់តែជិតស្និទ្ធបន្ថែម ជាមួយប.ស.ស.។ ក្រសួងសុខាភិបាល និង ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បច្ចុប្បន្នកំពុងរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដើម្បីធានាថាការអនុវត្តកិច្ចព្រមព្រៀងប្រព្រឹត្តទៅប្រកបដោយអនុលោមភាព និងការផ្តល់សេវាពាក់ព័ន្ធផ្សេងៗត្រូវបានផ្តល់ជូនមន្ទីរពេទ្យជាដៃគូប្រកបដោយតម្លាភាព គណនេយ្យភាព ទាន់ពេល និងក្នុងស្មារតីជាដៃគូរវាងគ្នា និងគ្នា ដោយផ្អែកលើអភិក្រម “សហការ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយតួអង្គពាក់ព័ន្ធ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស្របតាមមូលដ្ឋានច្បាប់”។
សូមជម្រាបជូនថា ន.ស.ស បានផ្តល់ការឯកភាពឱ្យ ប.ស.ស. ចុះកិច្ចព្រមព្រៀងជាមួយដៃគូចំនួន៥៧ ចាប់តាំងពី ន.ស.ស. បានដាក់ចេញនូវសេចក្តីសម្រេចស្តីពី “ការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន” កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៕ អត្ថបទ៖ គឹម
ហុក

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ