ព័ត៌មាន
អ្នកនាំពាក្យក្រសួងមហាផ្ទៃថា មកទល់ពេលនេះមិនទាន់ឃើញម្ចាស់រថយន្តបុកមនុស្សស្លាប់ ៦នាក់ ចូលមកបង្ហាញខ្លួននៅឡើយទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ឃើញម្ចាស់រថយន្តបុកមនុស្សស្លាប់ចំនួន ៦នាក់ ចូលមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយទេ។ករណីនេះគឺ មិនអនុញ្ញាតឲ្យម្ចាស់រថយន្តរួចផុតពីការអនុវត្តច្បាប់ទេ ដើម្បីផ្តល់យុត្តិធម៌ជូនដល់ក្រុមគ្រួសារសព។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី៣១ ខែមីននេះថា ៖ មកដល់ពេលនេះ មិនទាន់ឃើញមានការបង្ហាញឆន្ទៈដោយស្ម័គ្រចិត្តអំពីការចូលខ្លួនមុនការបរិច្ឆេទ។ ហើយក៏មិនទាន់ឃើញមានការចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយដែរ។ គ្រាន់តែមានឪពុករបស់ម្ចាស់រថយន្ត គឺបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជាក់អំពីសាវតាកូន និងដំណើរអង្គហេតុផ្សេងៗ ដែលឈានទៅដល់មានគ្រោះថ្នាក់ចរាចរណ៍លេចឡើងបែបនេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តជំនាញនិតីវិធី អង្កេត ស្រាវជ្រាវ ប្រមូលនៅភស្តុតាងនានាតាមគ្រប់រូបភាពទាំងអស់ និងវិភាគកន្លែងកើតហេតុ សាកសួរសាក្សីឆេកមើលកាម៉ារ៉ាសុវត្ថិភាពតាមគោលដៅសំខាន់ៗ រហូតមកដល់រាជធានីភ្នំពេញ។ ហើយខាងអគ្គស្នងការនគរបាលជាតិ កំពុងតែដឹកនាំបញ្ជាយ៉ាងដុតដៃដុតជើងពាក់ព័ន្ធបញ្ហាទាំងអស់នេះ។ សមត្ថកិច្ចរង់ចាំកាលបរិច្ឆេទនៃការចូលខ្លួន (ថ្ងៃទី១ ខែមេសា ២០២៦) តាមលិខិតកោះរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ តើម្ចាស់រថយន្តចូលខ្លួនតាមការបរិច្ឆេទ ឬក៏មិនចូល? បើចូលគឺជារឿងល្អមួយសម្រាប់អនុវត្តនីតិវិធីបន្ត។ បើចូលមុនកាន់តែល្អ តែបើមិនចូល គឺមាននីតិវិធីបន្តជាមួយនឹងអយ្យការបន្តបន្ទាប់ទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ករណីនេះ មិនអនុញ្ញាតឲ្យរួចផុតពីការអនុវត្តច្បាប់ទេ តែរកឲ្យឃើញអំពីការទទួលខុសត្រូវជាក់លាក់ពិតប្រាកដ នៃការបង្កហានិភ័យកើតឡើង និងផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារសព។ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺដាក់ឈ្មោះម្ចាស់រថយន្តក្នុងបញ្ជីខ្មៅហាមប្រាមនៅក្នុងការចេញទៅក្រៅប្រទេស និងមានវិធនការផ្សេងៗទៀត និងមានវិធានការផ្សេងៗជាច្រើនទៀតពាក់ព័ន្ធទៅនឹងចំណាត់ការលើម្ចាស់រថយន្តដែលមិនព្រមចូលខ្លួនដោយស្ម័គ្រចិត្ត ឬតាមដីកាកោះរបស់នគរបាលជំនាញ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលម៉ែត្រលេខ 246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាកមេកសុីដេស (MERCEDES BENZ AMG GT53) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) ដែលម្ចាស់កម្មសិទ្ធឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ១៧ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ម៉ូតូចំនួន ០២គ្រឿងបណ្តាឲ្យមនុស្សចំនួន ៥នាក់ស្លាប់ (ស្រី ០៣នាក់) និងរងរបួសធ្ងន់ចំនួន ០១នាក់។
សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យប្លង់កើតហេតុ រថយន្តបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង (ភ្នំពេញ-បាត់ដំបង)ពេលមកដល់ចំណុចកេីតហេតុបានបុកម៉ូតូទាំង០២ ពីក្រោយតែម្តង៕ អត្ថបទ៖ វង្ស សុភាព




-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍