ព័ត៌មាន
ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់លើច្បាប់ប្រឆាំង Online Scams និងចាត់ទុកច្បាប់នេះបានចូលរួមស្ដារមុខមាត់កម្ពុជា
ព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា បានពិនិត្យ និងឲ្យយោបល់រួចរាល់ ទៅលើសេចក្ដីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានចាត់ទុកច្បាប់នេះ ជាការស្ដារមុខមាត់កម្ពុជា ពាក់ព័ន្ធការទប់ស្កាត់បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

ក្នុងពេលចូលបំភ្លឺក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បានថ្លែងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាប្រឈម និងក្ដីកង្វល់រួមសម្រាប់កម្ពុជា និងពិភពលោក ហើយកម្ពុជា ដែលជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក ហើយបានរៀបចំឲ្យមានច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់នូវប្រសិទ្ធភាពបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម បានបន្តថា តាមរយៈច្បាប់នេះ កម្ពុជា គឺជាប្រទេសឈានមុខគេមួយក្នុងតំបន់ និងពិភពលោក ដែលរៀបចំឲ្យមានច្បាប់ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងទម្រង់ជាច្បាប់ព្រហ្មទណ្ឌពិសេស ដោយឡែកដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ដែលរៀបចំឡើងផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្ដាប្រទេសមួយចំនួន ដើម្បីធានាថា សេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារគ្របដណ្ដប់ ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥បន្ថែមទៀត រួមមាន ៖ទី១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី៣. បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឲ្យចូលរួមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី៤. បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និងទី៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ ។
ច្បាប់នេះបានកំណត់ទោសធ្ងន់ធ្ងរពី៥ឆ្នាំ ទៅ១០ឆ្នាំ និងកើនរហូតដល់ ៣០ឆ្នាំ ឬអស់មួយជីវិត បើក្នុងករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ច្បាប់នេះ ក៏លើកកម្ពស់ប្រសិទ្ធភាព ក្នុងការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងចូលរួមចំណែកក្នុងការធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងមិនកើតមានជាថ្មីទេ ក្រោយពេលដែលរាជរដ្ឋាភិបាលបានបោសសម្អាតរួចផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ