ព័ត៌មាន
ក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកប្រើប្រាស់ថាមពលសូឡាសម្រាប់បូបទឹកស្រោចស្រពដំណាំ ក្នុងអំឡុងពេលតម្លៃនិងការផ្គត់ផ្គង់ប្រេងឥន្ធនៈជាសកលមិនមានស្ថិរភាព ដោយសារ សង្គ្រាមនៅមជ្ឈឹមបូព៌ា។ ជាពិសេស ក្រសួងកសិកម្មកំពុងជំរុញការប្រើប្រាស់ថាមពលសូឡានៅក្នុងសហគមន៍កសិកម្មទំនើប។
សព្វថ្ងៃនេះ បច្ចេកវិទ្យាថាមពលព្រះអាទិត្យកំពុងរីកចម្រើនជាមួយនឹងតម្រូវការជាបន្តបន្ទាប់ពីវិស័យផ្សេងៗ ជាពិសេស វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ BTV ថា ការប្រែក្លាយពីការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ទៅប្រើប្រាស់ថាមពលសូឡាគឺជាគោលនយោបាយទូទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្រសួងតែងតែជំរុញលើកទឹកចិត្តដល់ប្រជាកសិករជាប្រចាំ។ ក្នុងបរិបទនេះ ក្រសួងកសិកម្ម កំពុងពន្លឿនក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលសូឡា ដើម្បីបូមទឹកស្រោចស្រពដំណាំ ជាពិសេស ក្នុងចំណោមសហគមន៍កសិកម្មទំនើប។
បច្ចុប្បន្ន ការប្រើប្រាស់ថាមពលសូឡា ក្នុងវិស័យកសិកម្មនៅកម្ពុជា នៅតែមានកម្រិតទាប ដែលប្រជាកសិករប្រើប្រាស់ជាចម្បងសម្រាប់បូមទឹកស្រោចស្រពដំណាំ។ ទោះបីយ៉ាងណា ការប្រើប្រាស់ថាមពលសូឡា កំពុងកើនឡើងបន្តិចម្តង់ៗ ដោយសារ កត្តាតម្លៃប្រេង និងឧស្ម័នកើនឡើង ហើយបច្ចេកវិទ្យាសូឡាកាន់តែមានតម្លៃសមរម្យ ស្របពេលមានគម្រោងគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ