ព័ត៌មាន
កម្ពុជាផ្តើមអនុវត្តកម្មវិធីសហគ្រិនបច្ចេកវិទ្យាអាកាសធាតុ ជំរុញអាជីវកម្មប្រើប្រាស់ថាមពលស្អាតបៃតង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង នវានុវត្តន៍ ក្រសួងបរិស្ថាន និងភាគីម្ចាស់ជំនួយ នៅថ្ងៃទី៦ ខែមេសានេះ បានប្រកាសដាក់ឱ្យដំណើរការ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” រាជធានីភ្នំពេញ ដែលកម្មវិធីនេះនឹងរួមចំណែកផ្តល់ទុនបើកដំណើរអាជីវកម្មតាមគោលការណ៍បៃតង ការទទួលបានថាមពលស្អាត សន្សំសំចៃ និងពង្រឹងការប្រកួតប្រជែង។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា អនុវត្តកម្មវិធីអាជីវកម្មបចេ្ចកទេសអាកាសធាតុ នឹងផ្តល់នូវតម្លៃបន្ថែមជាច្រើន ពិសេសការជួយគាំទ្រដល់យន្តការថ្នាក់ជាតិ ក្នុងការជំរុញអាជីវកម្មនៅកម្ពុជាមានសក្តានុពលកម្រិតខ្ពស់កាន់តែច្រើនថែមទៀត តាមរយៈផ្សារភ្ជាប់បច្ចេកវិទ្យាដែលមានទេពកោសល្យ អាចឱ្យសហគ្រិនភាពពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចបៃតងបានកាន់តែខ្ពស់។
ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា «គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុជាតិ និងការពារធនធានធម្មជាតិរបស់កម្ពុជា ហើយក្រសួងប្តេជ្ញាគាំទ្របច្ចេកវិទ្យាថ្មីៗ ដែលអាចកសាងអនាគតស្អាត បៃតង ជំរុញការប្រើប្រាស់ថាមពលស្អាត កាត់បន្ថយឧស្ម័នកាបូនឲ្យនៅកម្រិតទាប និងប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូប ។
លោកបណ្ឌិត លី ជេសឹង អនុប្រធានប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ថ្លែងថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលគាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ អោយពង្រឹងភាពជាដៃគូ និងការត្រៀមខ្លួនសម្រាប់ចាប់យកឱកាសទីផ្សារ និងការវិនិយោគ និងអាចពង្រីកអាជីវកម្មប្រកបដោយចីរភាព និងផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍រយៈពេលវែង។
សូមបញ្ជាក់ថា មូលនិធិសហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ ដែលអនុវត្តរហូតដល់ឆ្នាំ២០៣០នេះ មានយន្តកាអនុវត្តទុនវិនិយោគទំហំ ២០០ លានដុល្លារអាមេរិក ជំរុញការពង្រីកអាជីវកម្មបច្ចេកវិទ្យាអាកាសធាតុនៅតាមបណ្តាប្រទេសចំនួន៥ រួមមាន ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និង ប្រទេស វៀតណាម ហើយតាមគម្រោង នៃកម្មវិធីនេះនឹងគាំទ្រអាជីវកម្មបច្ចេកវិទ្យាអាកាសធាតុឲ្យបានចំនួន ១៨៥ នៅថ្នាក់តំបន់ ក្នុងនោះយ៉ាងហោចណាស់នៅកម្ពុជា ក៏មានអាជីវកម្មចំនួន ៤០សហគ្រាមានការចូលរួម ក្នុងគោលបំណងទទួលបានការផលិត ទទួលបានថាមពល ការដឹកជញ្ជូន មានការបំភាយឧស្ម័នទាប មិនប៉ះពាលសហគមន៍ និងមានការកែលម្អសុខភាព សុខុមាលភាព មានការប្រកួតប្រជែង និងការទទួលបានឱកាសទីផ្សារល្អៗកម្រិតថ្នាក់អន្តរជាតិ៕ អត្ថបទ ស៊ុម សុខជា










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ