ព័ត៌មាន
យុជនស្ម័គ្រចិត្តជាង ១ ៤០០នាក់ ចាប់ផ្ដើមហាត់សមរួមគ្នាត្រៀមសម្ដែងក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
ក្រុមយុវជនជាង ១ ៤០០នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរសៀលថ្ងៃទី ៥ ខែមេសា បានមកជួបជុំហាត់សមរួមគ្នាជាក្បួនធំ ក្បួនដង្ហែនគរសង្ក្រាន្ត សម្រាប់ត្រៀមសម្ដែងជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្រុមយុវជនស្ម័គ្រចិត្រទាំងនេះ មានទាំងសិស្សបឋមសិក្សា សិស្សវិទ្យាល័យ និងនិស្សិត បានស្ម័គ្រចិត្តចូលរួមសម្ដែងសម្រាប់ ក្បួនដង្ហែនគរសង្ក្រាន្ត។ បន្ទាប់ពីហាត់សមដាច់ដោយឡែកពីគ្នាមួយរយៈមកនេះ ក្រុមយុវជនទាំងអស់ បានមកប្រមូលផ្ដុំ ហាត់សមរួមគ្នានៅទីតាំងផ្ទាល់ លើដងផ្លូវមុខវត្តឧណ្ណាលោម។ ម្នាក់ៗទោះហត់ ក្រោមកម្ដៅថ្ងៃយ៉ាងណាក្ដីក៏ពួកគេនៅរក្សាស្នាមញញឹម ចំពោះការចូលរួមជាសកម្មភាពដើម្បីសង្គមមួយនេះដែរ។ ការចូលរួមនេះ គឺជាសកម្មភាពកើតចេញពីបេះដូង ចេញពីក្ដីស្រឡាញ់ ក្រោមស្មារតីរួមមួយ គឺសាមគ្គីភាព ភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បម៌ប្រពៃណីជាតិ ទៅកាន់ភ្ញៀវទេសចរបរទេសសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

តាមការឱ្យដឹងពី ឯកឧត្តម សាន វឌ្ឍនា ប្រធានការក្រុមការងារទទួលបន្ទុកផ្នែក ក្បួនដង្ហែនគរសង្ក្រាន្ត លើកឡើងថា ក្បួនដង្ហែនគរសង្ក្រាន្ត ធ្វើឡើងក្រោមមូលបទ សន្ធិការ។ ឯកឧត្តមពន្យល់ថា សន្ធិការ មានន័យថាជាការផ្សារភ្ជាប់។ ហេតុដូចនេះ ក្បួនដង្ហែនេះ មានការផ្សារភ្ជាប់គ្រប់ពីគ្រប់សមាសភាពក្នុងសង្គម និងកាន់តែពិសេសនោះ គឺផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ ទៅនឹងវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

ក្បួនដង្ហែនេះ នឹងសម្ដែងជាផ្លូវការពីរថ្ងៃ គឺនៅថ្ងៃទី ១៥ និងថ្ងៃទី ១៩ ខែមេសា។ ការសម្ដែងក្បួនដង្ហែនគរសង្ក្រាន្តនេះ ធ្វើឡើងនៅលើផ្លូវថ្មើរជើងចតុមុខ ដោយមានក្បាលក្បួនស្ថិតនៅចំណុចកែងរវាងវិថីឧកញ៉ាលន់ (ផ្លូវលេខ១៤៨) ហើយលាតសន្ធឹងកន្ទុយក្បួននៅផ្សាររាត្រី។ បរិវេណខាងមុខវត្ត ឧណ្ណាលោមជាចំណុចស្នូលនៃការបង្ហាញទស្សនីយភាពសម្តែងនៃក្បួនដង្ហែ និងការប្រារព្ធពិធីបញ្ចប់។ ក្បួនដង្ហែនឹងត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងត្បូង ហើយបត់តាមវិថីព្រះសុគន្ធមានបុណ្យ (ផ្លូវលេខ១៤៨) មកទិសខាងលិច រួចបត់តាមវិថីសម្តេចសុធារស (ផ្លូវលេខ៣) មកទិសខាងជើង តម្រង់មកកាន់បរិវេណខាងមុខ វត្តឧណ្ណាលោម ជាទីសំចតចុងក្រោយ។
បរិវេណខាងមុខវត្តឧណ្ណាលោមនឹងមានរៀបចំជាឆាកសម្តែង ទំហំបណ្តោយ១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ហើយនៅលើឆាកនោះ នឹងមានតាំងបង្ហាញនូវរូបសំណាក សេះពលហៈ ដែលយកគំរូតាមបដិមា សេះនៅប្រាសាទនាគព័ន្ធ ដែលរំលឹកដល់គ្រាដែលព្រះពោធិសត្វយោនកំណើតជាសេះពលហៈ ដើម្បីសង្គ្រោះ សាសនិកឱ្យឆ្លងកាត់សមុទ្រនៃទុក្ខ ឬវដ្តសង្សាដើម្បីឆ្ពោះទៅកាន់ត្រើយព្រះនិព្វាន ដែលជាការប៉ងប្រាថ្នា។
ក្បួនដង្ហែនគរសង្ក្រាន្ត បែងចែកជា ៧វគ្គ រួមមាន វេលាត្រកាល យុវសម័យ វារមង្គល កល្លិយុគ សុខដុមសមាសប្រសិទ្ធិកាល និងគ្រាសន្ធិការ៕ អត្ថបទ៖ គឹមហុក



















-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់