ព័ត៌មាន
កម្ពុជាប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម
រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេសការស្វែងរកវិធានការកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈវិស័យឯកជនបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូប។

កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពនៃ ការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានផ្អែកលើភស្តុភារកម្ម និងសូចនាករជាក់ស្តែងដែលអាចវាស់វែងបាន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការ កាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា ដើម្បីអាចរក្សាភាពប្រកួតប្រជែង និងភាពទាក់ទាញវិនិយោគពីបរទេសឱ្យកាន់តែរីកចម្រើន។
ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) ដែលបានចូលរួមកិច្ចប្រជុំនាព្រឹកនេះ បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការបង្កើតក្របខណ្ឌនៃរៀបចំប៉ាណូឡិកាភស្តុភារកម្ម ហើយ សមាគម CLA បានប្តេជ្ញានឹងចូលរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនូវការផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីរក្សាភាពលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យនេះ។
ដើម្បីផ្តល់ជំនឿចិតដល់វិនិយោគិន និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម រាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម»។ សន្ទស្សន៍ការអនុវត្តផ្នែកភស្តុភារ (LPI) របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១១៥ ក្នុងចំណោមប្រទេស ១៣៩ ដែលនេះបង្ហាញថា ភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានៅមានកម្រិតទាំងក្នុងតំបន់ និងសកល។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ