Connect with us

ព័ត៌មាន

ប្រមុខការពារជាតិកម្ពុជាបន្តចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តី​ដល់យោធិន​កំពុង​បំពេញ​បេសក​កម្ម​ការពារ​ទឹកដី​នៅ​សមរភូមិមុខតាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ​សិរី​សួស្តីដល់​យោធិន​ដែល​កំពុង​បំពេញ​បេស​ក​កម្ម​ដ៏​ឧត្តុង្គ​ឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិ​មុខ​តាម​បណ្តោយ​ព្រំដែ​ន​កម្ពុជា​-ថៃ​ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្ត​ព្រះសីហនុ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែល​នឹង​ឈាន​មក​ដ​ល់នៅ​ពេលខាងមុខ។

សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និង​បន្ត​បេសក​កម្ម​ដ៏​ឧត្តុង្គ​ឧត្តមជូនជាតិមាតុភូមិនៃយើង។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia