Connect with us

ព័ត៌មាន

ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣៣៩នាក់ ស្រី១៣នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើ​ការ​ងារ​ខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​យានដ្ឋានអន្តរជាតិតេជោ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្ត​តាម​វិធាន​ការ​ច្បាប់យ៉ា​ង​ម៉ឺង​ម៉ាត់​របស់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ការ​ទទួល​ដឹក​នាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុប​បំបាត់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បី​ធានា​ការ​ពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិ​សេស​ចំពោះ​មេ​ខ្លោង​ដែលនៅពីក្រោយ ក៏ដូច​ជា​កា​រ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះដែ​​ល​ត្រូវ​មេ​ខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណា​មួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព ​និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia