ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក នៃសមាគមមូលនិធីត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងផ្ដល់អំណោយមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតផ្ទាល់ ក្នុងឱកាសអបអរឆ្នាំថ្មី ក៏ដូចជារលឹកដឹងគុណដល់ពួកគាត់ ដែលបានចូលរួមថែរក្សានូវស៊ីក្លូកម្ពុជា ។
ក្នុងឱកាសជួបសំណេះសំណាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសមាជិកសមាគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមឲ្យមានសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា ។
លោកជំទាវបណ្ឌិតបន្តថា ក្នុងឱកាសជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១. ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២. ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់លោកតា លោកអ៊ំ និងលោកពូៗជាអ្នកធ្លាក់ស៊ីក្លូ ដើម្បីខិតខំរកថវិកា សម្រាប់ផ្គត់ផ្គងគ្រួសារ និងទី៣. ការចូលរួមពីសមាជិកកាយឫទ្ធិនារីកម្ពុជា រួមគ្នាធ្វើសេចក្តីល្អ ជួយដល់អ្នកមានការលំបាក ។
បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍនូវធនធានមនុស្ស លោកជំទាវបណ្ឌិត មានប្រសាសន៍ សម្ដេចធិបតី និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង តាមរយៈសមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកតា លោកអ៊ំ លោកពូ ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។ លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណជូនដល់សប្បុរសជន សមាជិក សមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានឧបត្ថម្ភទ្រព្យធនសម្រាប់ចែកជូនក្នុងកម្មវិធីថ្ងៃនេះ ។
ក្នុងឱកាសនោះ លោកតាៗ លោកអ៊ំ និងលោកពូជាអ្នកធាក់ស៊ីក្លូ បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពួកគាត់ តាមរយៈការផ្ដល់ថវិកាសម្រាប់អាហារប្រចាំថ្ងៃ និងឧបត្ថម្ភសម្ភារផ្សេងៗជាបន្តបន្ទាប់ ជាពិសេសក្នុងពិធី បុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ ។
សូមរំលឹកបញ្ជាក់ថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។
បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសារ របស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូ យ៉ាងទៀងទាត់ផង ៕ អត្ថបទ បាន សុខរិទ្ធិ















-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន