ព័ត៌មាន
ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ
នៅថ្ងៃដើមសប្ដាហ៍នេះ ភៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាដើរលេងកម្សាន្តនៅទីតាំងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលមានការតុបតែងលម្អបែបប្រពៃណីជាតិយ៉ាងស្រស់ស្អាត។
ក្នុងពេលដើរលេងកម្សាន្តនៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ភ្ញៀវទេសចរជាតិ បានបង្ហាញការមើលឃើញអំពីការតុបតែងលម្អបែបប្រពៃណីជាតិនៅតំបន់វត្តភ្នំ មានភាពស្រស់ស្អាត ពោលគឺការតុបតែងរូបសេះ តំណាងឆ្នាំមមី និងឧបករណ៍ភ្លេងខ្មែរ ជាដើម។
ភ្ញៀវទេសចរ បានអះអាងថា ពួកគេនឹងនឹងចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលមានទស្សនីយភាពជាច្រើន និងជូនពរដល់វីរកងទ័ពនៅជួរមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានសុខភាពល្អ និងសុវត្ថិភាព។
ភ្ញៀវទេសចរអន្តរជាតិ បានស្ងើចសរសើរ បង្ហាញអារម្មណ៍រីករាយពេលឃើញការតុបតែងលម្អនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំមានភាពល្អប្រណីត និងអំនាវនាវដល់ភ្ញៀវទេសចរដដៃទៀត អាចមកលេងប្រទេសកម្ពុជាក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដោយចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ស្ថិតនៅក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ទីតាំងរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មានកម្មវិធីដូចជា៖ យុទ្ធគុនចម្រុះខ្មែរបុរាណ, របាំប្រពៃណី និងប្រជាប្រិយ, ល្បែងប្រជាប្រិយ និងតន្រ្តីសួស្តីឆ្នាំថ្មី៕ អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន