ព័ត៌មាន
ក្រសួងបរិស្ថានគ្រោងរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ«សំណល់សូន្យ» ផ្តោតលើការដោះស្រាយបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិកនៅកម្ពុជា
ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមប្រជុំស្តីពីការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា នៅឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឆ្នាំនេះប្រធានបទទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ៥ មិថុនា បានផ្តោតលើ ការឈានឆ្ពោះទៅ «សំណល់សូន្យ» «Zero Waste» ដែលស្របនឹងបរិបទពិភពលោក ក្នុងការដោះស្រាយបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដែលកំពុងគំរាមកំហែងបំពុលទឹក បំពុលដី និងសុខភាពរបស់មនុស្សជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការប្រារព្ធទិវានេះ មានគោលបំណងបំផុសស្មារតីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបាននូវកម្ពុជាស្អាត បៃតង និងចីរភាព។
នៅក្នុងកិច្ចប្រជុំ សម្តេចមហាមន្ត្រី គុយ សុផល បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុលដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ និងកិច្ចខិខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តផែនការសកម្មភាព បំណងលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ក៏ដូចជាការប្តេជ្ញាជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត នៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចមហាមន្រ្តី បានមានប្រសាសន៍គាំទ្រចំពោះការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅទីតាំងកីឡដ្ឋានខេត្តកណ្តាល នាទីក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ ព្រះនរោត្តមមុនីនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមាន ព្រះវត្តមាន និងវត្តមាននៃថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាន់ខ្ពស់ អ្នកមុខអ្នកការ និងប្រជាពលរដ្ឋច្រើនកុះករ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
សូមបញ្ជាក់ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនា។ ព្រះរាជពិធីដ៏ឧត្តមឧត្តមថៃ្លថ្លា ក៍ឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្របយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ក្នុងឆ្នាំ២០២៥កន្លងមកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានរៀបចំទិវា «ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក» ៥មិថុនា ក្រោមប្រធានបទ៖ «បញ្ចប់ការបំពុលដោយប្លាស្ទិក (Ending Plastic Pollution)» សម្រេចបានជោគជ័យ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពុលរបស់ជាតិ ឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាង អង្គទូត វិស័យឯកជន អង្គការដៃគូ អង្គការមិនមែនរដ្ឋាភិបាល យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋមកពី គ្រប់មជ្ឈដ្ឋាន ប្រមាណជា ៣០០០ នាក់។
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប