ព័ត៌មាន
ក្រុមអាជីវករលក់ដូររំពឹងថា នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំនេះពួកគាត់អាចលក់ដូរដាច់ទទួលបានចំណូលច្រើន
ក្រុមអាជីវករលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នគរសង្ក្រាន្ត (វត្តភ្នំ) ចាប់ផ្តើមរៀបចំឥវ៉ាន់ដាក់លក់ជាបណ្តើរៗហើយ នឹងរំពឹងថា នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន នឹងអាចធ្វើឱ្យការលក់ដូររបស់ពួកគាត់ ដាច់ជាងឆ្នាំមុនៗ។
អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ នៅក្នុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ បានចាប់ផ្តើមរៀបចំវ៉ាន់ដាក់លក់ជាបណ្តើរៗហើយ ជាពិសេសការលក់ដូរនំចំណី និងប្រភេទអាហារផ្សេងៗ ដើម្បីលក់ជូនបងប្អូន មកដើរលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ ដែល នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ។
អាជីវករលក់ដូរទាំងនោះ លើកឡើងស្រដៀងគ្នាថា នៅពេលចូលឆ្នាំម្តងៗ ពួកគាត់តែងតែមកលក់ដូរជាប្រចាំ ដើម្បីស្វែងរក ចំណូលសម្រាប់ការដោះដូរក្នុងជីវភាពរស់នៅ។ ចំណែកនៅក្នុងឆ្នាំនេះវិញ រាជរដ្ឋាភិបាលបានរៀបចំនគរសង្ក្រាន្ត ជាព្រឹត្តិការណ៍មួយធំ នៅរាជធានីភ្នំពេញ ដែលតាមរយៈនេះពួកគាត់រំពឹងថា នឹងអាចមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន ដែលនឹងធ្វើឱ្យការលក់ដូររបស់ ពួកគាត់ អាចលក់ដាច់ជាងឆ្នាំមុនៗ ហើយតាមរយៈនៃការលក់ដូរនេះដែរ ក៏ដូចជាការចូលរួមចំណែក អបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្នុងរយៈ ពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រៀបចំ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋាន វត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ និងកម្មវិធីអមនៅបរិវេណបាសាក់លែន និងបរិវេណផ្សារទួលទំពូង៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ