ព័ត៌មាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង នៅរង្វង់មូលខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀល ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប៉េង ពោធិ៍សា និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ នៃខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទ្ទិស និងថ្វាយគ្រឿងសក្ការដល់ទសបារមី វត្ថុសក្តិសិទ្ធិក្នុងលោក ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបជូនផងដែរ យោងតាមផែនការរៀបចំរបស់រដ្ឋបាលខេត្តគឺមានស្តង់តាំងពិព័រណ៌ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងការសម្តែងទស្សនីយ៍ភាព ដែលមានទីតាំងនៅមាត់ទន្លេវ៉ៃគោ មានដូចតទៅ :
ថ្ងៃទី១ ពេលរសៀលមានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង ល្បែងដណ្តើមកៅអី និងពេលយប់មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងល្ខោនបាសាក់ទោល ការសម្តែងរបាំគែន ការសម្តែងរបាំកណ្តូបសេះ។
ថ្ងៃទី២ ពេលព្រឹកមានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខ្លែងខាបកូនមាន់ ល្បែងបោះអង្គញ់ និងរាំដណ្តើមកៅអី។ ពេលរសៀល មានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងរាំដណ្តើមកៅអី។ ពេលរាត្រី មានការប្រគុំតន្ត្រីចម្រៀងហសហសម័យ ការសម្តែងរបាំក្ងោកប៉ែលិន ចាប៉ីដងវែង ការប្រគំតន្ត្រីសហសម័យ ការសម្តែងល្ខោនយីកេរ។
ថ្ងៃទី៣ ពេលព្រឹក មានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខាបកូនមាន់ ល្បែងបោះអង្គញ់ រាំដណ្តើមកៅអី ពេលរសៀល មានលេងល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងល្បែងដណ្តើមកៅអី។ ពេលរាត្រី មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងរបាំគោះត្រឡោក ការសម្តែងរបាំនេសាទ ការសម្តែងរបាំខ្លែង ការសម្តែងរបាំគោះអង្រែ ការសម្តែងរបាំដួងច័ន្ទ ការសម្តែងរបាំនារីជាជួរ របាំកន្សែងស្នេហ៍ ការសម្តែងរបាំក្រម៉ា ដែលនូវរាល់ការសម្តែងនេះរៀបចំឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។
ចំណែកឯនៅរវង្វង់មូលខេត្តស្វាយរៀង ក៏មានការប្រគំតន្ត្រីសម័យដែលរៀបចំឡើងដោយ ក្រុមហ៊ុនវឌ្ឍនៈ ក្នុងរយៈពេល ៣ថ្ងៃនេះ៕














-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន