ព័ត៌មាន
ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ
ការប្រឡងសិស្សពូកែថ្នាក់ជាតិ សម្រាប់សិស្សកម្រិតថ្នាក់ទី ៩ និងកម្រិតថ្នាក់ទី ១២ បានចាប់ផ្ដើមនាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៦នេះ។ ការប្រឡងនេះ គឺតម្រូវឱ្យបេក្ខជនត្រូវប្រឡងទាំងវិញ្ញាសាមុខវិជ្ជាឯកទេស បូករួមទាំងការប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅ។
ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦នេះ បានចាប់ផ្ដើមដំណើរការប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំឡើងនៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។ ការប្រឡងនេះ ជាការប្រមូលផ្ដុំ សិស្សពូកែ ទាំងពីរកម្រិតថ្នាក់ ថ្នាក់ទី ៩ និងថ្នាក់ទី ១២ មកពីគ្រប់បណ្ដាខេត្តទូទាំងប្រទេស សរុប ២៤០ នាក់ ដោយសិស្សថ្នាក់ទីមាន ១២០ នាក់ និងសិស្សថ្នាក់ទី ១២ មានចំនួន ១២០នាក់ដូចគ្នា។ សិស្សពូកែដែលមានវត្តមានប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិនេះ សុទ្ធតែជាសិស្សដែលពោពេញសមត្ថភាព ដោយឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវគ្គ ចាប់រាប់ពីការជម្រុះនៅក្នុងសាលា រហូតដល់ការជម្រុះថ្នាក់ស្រុក ខណ្ឌ និងខេត្ត។
ការប្រឡង មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែ មេសា ដោយបេក្ខជន ត្រូវប្រឡងលើវិជ្ជាឯកទេសមួយ ដែលខ្លួនជ្រើសរើស។ មុខវិជ្ជាឯកទេស គឺអក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ក្រៅពីប្រឡងមុខវិជ្ជាឯកទេស បេក្ខជនក៏ត្រូវប្រឡងលើវិញ្ញាសា ចំណេះដឹងទូទៅផងដែរ។
ថ្ងៃដំបូងនៃការប្រឡងសិស្សពូកែថ្នាក់ជាតិនេះ បេក្ខជននីមួយៗ បានមកដល់មណ្ឌលប្រឡងតាំងពីព្រឹកព្រលឹម។ មកដោយក្ដីជឿជាក់ ភ្ជាប់ជាមួយការត្រៀមខ្លួនបានយ៉ាងល្អ និងមានគោលដៅច្បាស់លាស់ ចង់បានជ័យលាភីត្រឡប់ទៅវិញ ដើម្បីខ្លួនឯង គ្រួសារ សាលា និងខេត្តទាំងមូល ពិសេសប្រឹងប្រែង ដើម្បីសង្គមជាតិកម្ពុជា។
ចំពោះប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២។
ចំពោះប្រាក់រង្វាន់តាមចំណាត់ថ្នាក់ បានបែងចែក ដោយចំណាត់ថ្នាក់លេខ១ ទទួលបាន ៣ ៥០០ ០០០ រៀល ចំណាត់ថ្នាក់លេខ២ទទួលបាន ៣ ២០០ ០០០ រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ ៩០០ ០០០ រៀល ចំណាត់ថ្នាក់លេខ ៤ទទួលបាន ២ ៦០០ ០០០ រៀល និងចំណាត់ថ្នាក់លេខ៥ ទទួលបាន ២ ៣០០ ០០០ រៀល ។ លើសពីប្រាក់រង្វាន់ សិស្សជ័យលាភី និងក្លាយជាបេក្ខជនអទិភាពក្នុងការចូលរួមទទួលការបង្រៀនបំប៉នសមត្ថភាព ត្រៀមចូលរួមការប្រកួតអូឡាំព្យាដអន្តរជាតិក្រៅប្រទេសនានា៕ អត្ថបទ៖ គឹម ហុក





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប