Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ

នៅព្រឹក​ថ្ងៃ ទី២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី ​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា​ក្រុម​​ប្រឹក្សា​​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានាក្នុងខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រ​ធា​ន អនុ​ប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រម​ទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់​ស្ពឺសរុបជិត ១០០០​នាក់។

ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន​ បាន​ផ្តើមចេញពី ទី១. ខេត្ត​កំពង់ចាម និងទី២.​ខេត្ត​ត្បូង​ឃ្មុំ ហើយខេត្ត​កំពង់ស្ពឺ ជា​​ខេត្ត​ទី៣៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia