ព័ត៌មាន
សហជីព ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការងារ និងជំរុញសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយកាន់តែប្រសើរថែមទៀត
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យការងារក្រោមប្រធានបទ “ សន្តិភាព គឺជាមូលដ្ឋានគ្រឹះបង្កើតការងារសមរម្យ និងសហគមន៍សុខសាន្ត”។

នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងឱ្យដឹងថា ឆ្នាំនេះ ការប្រារពកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះបង្កើតការងារសមរម្យ និងសហគមន៍សុខសាន្ត នេះ គឺជាសខីភាពនៃការប្តេជ្ញាចិត្តខ្ពស់របស់ភាគីសហជីពទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវល័ក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបានចូលរួមចំណែកក្នុងការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារដែលអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឱ្យមានភាពកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈដើម្បីអោយប្រែក្លាយ ពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។

ក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំសហជីព លោក គឹម ចាន់សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មករនិយោជិត ជាសមាជិកទាំងអស់ ដែលបានខិតខំយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការធ្វើការប្រកបដោយគុណភាព ផលិតភាព និងភាពរីកចម្រើន នូវចំណេះជំនាញរៀងៗខ្លួន ធ្វើឱ្យមានការកើនឡើងនូវផលិតផលគួឱ្យកត់សម្គាល់។ ស្របពេលដែលកម្មករនិយោជិត បានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនក្នុ ងការចូលរួមធ្វើការងារបានល្អប្រសើរ ដោយមានការកើនឡើងនូវសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ណែនាំឱ្យភាគីសហជីពទាំងអស់ ត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណា រក្សាបាននូវឱកាសការងារក្នុងវិស័យកាត់ដេរឱ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺជាថ្ងៃរំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការអនុវត្តតាមលក្ខខណ្ឌការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ